• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម រួមជាមួយបណ្ដាប្រទេសនឹងខិតខំប្រឹងប្រែង ដើម្បី​អាស៊ានជំរុញ​តួនាទីជាមជ្ឈភាពក្នុងតំបន់

វៀតណាមនឹងខិតខំប្រឹងប្រែងរួមសហការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីឆ្ពោះទៅរកសហគមន៍សាមគ្គីភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាមនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិផ្នែកការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាននោះ វៀតណាមនឹងខិតខំប្រឹងប្រែងរួមសហការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីឆ្ពោះទៅរកសហគមន៍សាមគ្គីភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន។
លោក Vu Tien Trong បានសង្កត់ធ្ងន់ថា៖

 

លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិផ្នែកការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម


លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិផ្នែកការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម
“ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ នោះ វៀតណាមនឹងផ្ដល់អាទិភាពលើការជំរុញសាមគ្គីភាពរបស់អាស៊ាន។ ទីពីរគឺផ្សារភ្ជាប់ការទទួលខុសត្រូវរវាងសហគមន៍ជាមួយបណ្ដាប្រទេសជាសមាជិក និងផលប្រយោជន៍របស់អាស៊ានជាមួយបណ្ដាប្រទេសនៅក្នុងតំបន់។ យើងត្រូវគ្រប់គ្រងល្អនូវទំនាក់ទំនងជាមួយប្រទេសមហាអំណាច ហើយការប្រកួតប្រជែងក្នុងតំបន់ នាបច្ចុប្បន្នគឺមានឥទ្ធិពលខ្លាំងណាស់។ ហេតុដូច្នេះហើយ នាឆ្នាំ ២០២០ វៀតណាមនឹងខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសអាស៊ានឆ្ពោះទៅអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាព ឯករាជ្យ និងខ្លួនទីពឹងខ្លួន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top