• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-នីការ៉ាហ្កាបើកកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ

នៅថ្ងៃទី ១៩ ខែតុលា អនុរដ្ឋមន្រ្តីការបរទេសវៀត ណាម លោក Nguyen Quoc Dung និងអនុរដ្ឋមន្រ្តីការបរទេសនីការ៉ាហ្កា លោក Arlette Marenco បានបើកកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ តាមអ៊ិនធឺរណែតលើកដំបូង នៅកម្រិតអនុរដ្ឋមន្រ្តីការបរទេស។

សម័យពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម-នីការ៉ាហ្កា លើកដំបូង ត្រូវបានធ្វើឡើងតាមអ៊ីនធឺរណែត (រូបថត៖ TTXVN)


នៅទីនេះ ថ្នាក់ដឹកនាំនៃក្រសួងការបរទេសទាំងពីរបានយល់ព្រមបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍទំនាក់ទំនង ជំរុញរាល់ដំណើរទស្សនកិច្ចនៅគ្រប់កម្រិតនិងដាក់ពង្រាយអនុវត្ត ន៍យន្តការពិគ្រោះយោបល់នយោបាយ ប្រកបដោយភាពបត់បែននិងប្រកបដោយប្រសិទ្ធភាព រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងកិច្ចសន្ទនានិងការតភ្ជាប់រវាងក្រសួង វិស័យនិងអាជីវកម្ម បង្កើតក្របខ័ណ្ឌច្បាប់ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជា សុខាភិបាល កសិកម្ម វប្បធម៌ ទេសចរណ៍អប់រំ -បណ្តុះបណ្តាល ជាដើម។

ភាគីទាំងពីរក៏មានការផ្លាស់ប្តូរយ៉ាងទូលំទូលាយអំពីបញ្ហាអន្តរជាតិនិងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានយល់ព្រមបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគី ដែលវៀតណាមនិងនីការ៉ាហ្កាជាសមាជិក ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top