• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហ្សាការតារដ្ឋមន្ត្រីក្រសួងមហាសាគរនិងនេសាទ ឥណ្ឌូនេស៊ីលោក Edhy Prabowo បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang ។

ទិដ្ឋភាពនៃជំនួប


នៅក្នុងជំនួបនេះលោករដ្ឋមន្រ្តី Edhy Prabowo បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ដូច្នេះក្រសួងមហាសាគរនិងនេសាទត្រីឥណ្ឌូនេស៊ីមានបំនងចង់ជំរុញនិងនាំកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឡើងកម្ពស់ថ្មីមួយ លើសពីនេះលោករដ្ឋមន្រ្តី Edhy Prabowo ក៏បានឯកភាពជាមួយសំណើររបស់ឯកអគ្គរដ្ឋទូត លោក Pham Vinh Quang គឺដោះស្រាយបញ្ហាអ្នកនេសាទត្រូវបានចាប់ខ្លួនក្នុងស្មារតីមនុស្សធម៌និងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ ហើយមិនធ្វើឲ្យបញ្ហាទាំងនេះប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្នុងស្មារតីនេះលោក Edhy Prabowo បានឲ្យដឹងថា ឥណ្ឌូនេស៊ីបានសន្យាថានឹងពិចារណា ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជាមួយក្រសួងមហាសាគរនិងនេសាទត្រីឥណ្ឌូនេស៊ីស្ដីពីការបង្កើតបណ្តាញទូរស័ព្ទ

បន្ទាន់ប្រឆាំងនឹងការនេសាទខុសច្បាប់ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top