• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអង់គ្លេស ឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ២០ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជួបលោក Iain Frew ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជួបលោក Iain Frew ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម។ រូបថត៖ VGP/Nhat Bac

ដោយបញ្ជាក់ថា វៀតណាម​ជានិច្ចកាលយក​ចិត្ត​ទុក​ដាក់ចំពោះទំនាក់ទំនងជាមួយចក្រភពអង់គ្លេស លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមាន​សក្តានុពលជា​ច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាពាណិជ្ជកម្ម និងវិនិយោគ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ការពារជាតិ និងសន្តិសុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់​ជាន់​ថ្នាក់ និងបង្កើតផែនការសកម្មភាពជាបន្ទាន់ ដើម្បីអនុវត្តក្របខ័ណ្ឌ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អង់គ្លេស។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរ ជំរុញការបង្កើនពាណិជ្ជកម្មទ្វេភាគីឡើង​ដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ និងឆ្ពោះ​ទៅ​រក​គោលដៅ ១៥ ពាន់លានដុល្លារនាពេលខាងមុខ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងអំណរគុណ និងស្នើឱ្យរដ្ឋាភិបាលអង់គ្លេសបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជន​វៀតណាមនៅអង់គ្លេស ដើម្បីធ្វើសមាហរណកម្មបានល្អ និងរួមចំណែកជា​វិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អង់គ្លេស ក៏ដូចជាទំនាក់ទំនងទ្វេភាគីផងដែរ។​

រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូត Iain Frew បានបញ្ជាក់ថា ចក្រភពអង់គ្លេសត្រៀមខ្លួនរួចជាស្រេច​ស​ម្រាប់​កិច្ច​សហប្រតិបត្តិការជាមួយវៀតណាម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងអន្តរជាតិ។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វិនិយោគិនអង់គ្លេស​វាយតម្លៃខ្ពស់ ចំពោះ​យថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម ជាពិសេសក្នុងវិស័យថាមពល ហិរញ្ញវត្ថុ និងការផ្លាស់ប្តូរបៃតង ដោយសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស​មាន​បំណង​ចង់ក្លាយជាដៃគូរយៈពេលវែងរបស់វៀតណាមក្នុងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។

ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានយល់​ព្រម បន្តពង្រឹងការសម្របសម្រួលក្នុងយន្តការពហុភាគី លើកកម្ពស់ទំនាក់ទំនងអាស៊ីអាគ្នេយ៍ជាមួយចក្រភពអង់គ្លេស ដោយសង្កត់ធ្ងន់លើការសន្ទនា និងកិច្ចសហប្រតិបត្តិការ ធានាសេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ រួ​មចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕​

តាម vovworld.vn/km-KH

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

យោងតាមរបាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតតាំងពីមុនមក។

Top