ឯកសារសហប្រតិបត្តិការរួមមាន៖ លិខិតបញ្ជាក់គោលបំណងពី ការបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលយោធិន និងអ្នកជំនាញរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិបេឡារុស្ស; អនុស្សរណៈយោគយល់គ្នារវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ជាមួយក្រសួងផ្សព្វផ្សាយនិងបច្ចេកវិទ្យាព័ត៌មានបេឡារុស ស្តីពីការផ្លាស់ប្តូរឌីជីថល; អនុស្សរណៈយោគយល់គ្នារវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ជាមួយគណៈកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារដ្ឋបេឡារុស ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; កម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជាមួយក្រសួងវប្បធម៌បេឡារុស្ស ដំណាក់កាល ២០២៦-២០២៨; កម្មវិធីសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌វៀតណាមជាមួយក្រសួងយុត្តិធម៌បេឡារុស្ស ដំណាក់កាល ២០២៥ - ២០២៧; អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលវៀតណាម ជាមួយក្រសួងសុខាភិបាលបេឡារុស្សក្នុងវិស័យឱសថ; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម ជាមួយវិទ្យុនិងទូរទស្សន៍ជាតិបេឡារុស្ស; អនុស្សរណៈយោគយល់គ្នារវាងសហភាពអង្គការមិត្តភាពវៀតណាម ជាមួយសមាគមមិត្តភាពនិងផ្លាស់ប្តូរវប្បធម៌ជាមួយបរទេស របស់បេឡារុស្ស។
នៅទីនេះ ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពបណ្តាជនជាតិ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម៕