• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងថៃខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មចំនួន ៣០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

នាបច្ចុប្បន្ន ប្រទេសយើងទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ២០ ពាន់លានដុល្លារអាមេរិកហើយ ហើយតួលេខ ៣០ ពាន់លានដុល្លារអាមេរិក ពិតជាមាអត្ថន័យណាស់។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានសមាគមមិត្តភាពថៃ -វៀតណាមលោក Sanan Angubolkul ។ រូបថត៖ VNA

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Arkhom Termpittayapaisith ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនរបស់វៀតណាមបានអញ្ជើញជួបសំណេះសំណាលចាមួយសហគ្រាសគំរូវៀតណាម-ថៃ។ .

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា៖ “ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ជាពិសេសគឺក្នុងរយៈពេល ១០ ឆ្នាំថ្មីៗនេះ ថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វៀតណាម។ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មពី ២៥ ទៅ ៣០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ខាងមុខ។ នាបច្ចុប្បន្ន ប្រទេសយើងទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ២០ ពាន់លានដុល្លារអាមេរិកហើយ ហើយតួលេខ ៣០ ពាន់លានដុល្លារអាមេរិក ពិតជាមាអត្ថន័យណាស់។ យើងអាចអះអាងថា សហគ្រិនរបស់ប្រទេសទាំងពីរ ជាពិសេសគឺសហគ្រិនគំរូនឹងរួមចំណែកទៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top