• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងកូរ៉េខាងត្បូង មានបំណងឈានដល់ទំហំពាណិជ្ជកម្ម ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង (រូបថត៖ VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh   បានស្នើឲ្យភាគីទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) តាមនោះ សម្រេចបាននូវគោលដៅលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារ ក្នុងវេលាឆាប់បំផុត និងឆ្ពោះទៅគោលដៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅនៃតុល្យភាព និងនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកូរ៉េខាងត្បូង បន្តបើកទូលាយសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់វៀតណាម ក៏ដូចជា គាំទ្រ សហគ្រាសវៀតណាម ចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសកូរ៉េខាងត្បូង។

រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូសហប្រតិបត្តិការសំខាន់របស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍។ ប្រធានាធិបតីលោក Yoon Suk Yeol បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មកូរ៉េខាងត្បូង មកបណ្តាក់ទុននៅវៀតណាម។

ភាគីទាំងពីរបានឯកភាពបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក; ចែករំលែកទស្សនៈរួមស្តីពីការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top