• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យការទូតចាំបាច់ត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង អាទិភាពចម្បងរបស់រដ្ឋាភិបាល និងមាគ៌ាកិច្ចការបរទេសរបស់វៀតណាម

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)
 

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេសបានរៀបចំសន្និសីទបូកសរុបការងាររយៈពេល ៦ ខែ ដើមឆ្នាំ និងទិសដៅការងាររយៈពេល ៦ ខែចុងឆ្នាំ ២០២១។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ជួរកម្មាភិបាលការទូតចាំបាច់ត្រូវបន្តធ្វើឲ្យបានល្អនូវការងារព្យាករណ៍ស្ថានភាព សិក្សាស្រាវជ្រាវ និងធ្វើជាសេនាធិការ; ផ្តល់អាទិភាពលើការរៀបចំយុទ្ធសាស្ត្រ និងគម្រោងសំខាន់ៗ សំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្ស កុម្មុយនិស្តវៀតណាម។

លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានណែនាំដល់វិស័យការទូតចាំបាច់ត្រូវច្បាមជាប់ស្ថានភាពជាក់ស្ដែង បណ្ដាអាទិភាពចម្បងរបស់រដ្ឋាភិបាល និងមាគ៌ាកិច្ចការបរទេសរបស់មហាសន្និបាតលើកទី ១៣ ; លើកកម្ពស់ប្រសិទ្ធភាពសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ការទូតសេដ្ឋកិច្ច បម្រើការអភិវឌ្ឍ ការទូតវប្បធម៌ ព័ត៌មានកិច្ចការបរទេស ការងារព្រំដែន អធិបតេយ្យភាព ការងារជនវៀតណាមនៅឯបរទេស។ លើសពីនេះទៀត ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពសម្របសម្រួលរវាងការទូតរដ្ឋ ជាមួយកិច្ចការបរទេសបក្ស កិច្ចការបរទេសរដ្ឋសភា និងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន រវាងការទូត ការពារជាតិ សន្តិសុខ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ្នកជំនាញសេដ្ឋកិច្ច៖ វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ

អ្នកជំនាញសេដ្ឋកិច្ច៖ «វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ»

ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន វៀតណាមនៅតែអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរ សំខាន់ៗ»។ នេះគឺជាការវាយតម្លៃរបស់លោក Michael Kokalari ប្រធានសេដ្ឋវិទូនៃមូលនិធិវិនិយោគ VinaCapital។

Top