• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឯកអគ្គរដ្ឋទូត Vu Ho៖ អាស៊ានរួមដៃគ្នាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញតាមមធ្យោបាយប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទីអាស៊ាន SOM បានផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានអំពីអត្ថន័យនៃកិច្ចប្រជុំ ខ្លឹមសារដែលត្រូវពិភាក្សា ឯកសារនានាត្រូវបានអនុម័ត និងការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរួមរបស់អាស៊ាន។
ឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទីអាស៊ាន SOM (រូបថត៖ Dao Trang/TTXVN)

ចែករំលែកអំពីអត្ថន័យ និងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ឧសភា លោកឯកអគ្គរដ្ឋទូត Vu Ho បានឲ្យដឹងថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅ Labuan Bajo ដែលជាកោះមួយមានទីតាំងឆ្ងាយពីរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលក្ខខណ្ឌអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ធំធេងណាស់។ ការដែលឥណ្ឌូណេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៣ បានជ្រើសរើសទីកន្លែងនេះជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានបង្ហាញពីសារនៃការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកក្នុងការរួមដៃគ្នាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងទិស ដៅកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ កិច្ចប្រជុំនេះ បង្ហាញពីបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការខិតខំធ្វើឱ្យអាស៊ានជាចំណុចផ្តោត និងជាកម្លាំងជំរុញនៃកំណើន ជាមួយនឹងតួនាទីឈានមុខគេក្នុងការអភិវឌ្ឍតំបន់អាស៊ាន   រួមចំណែកដល់គោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

លោកឯកអគ្គរដ្ឋទូត Vu Ho ក៏បានឲ្យដឹងថា តាមគម្រោងកិច្ចប្រជុំកំពូលលើកនេះ នឹងអនុម័តលើឯកសារសំខាន់ៗជាច្រើន ផ្តោតលើសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមនឹងបញ្ជូនសារនៃការពង្រឹងសាមគ្គីភាពនិងការពឹងផ្អែកលើខ្លួនឯង បង្កើនភាពធន់របស់អាស៊ាន និងសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ព្រមទាំងលើកកំពស់តួនាទីសម្លេងនិងការទទួលខុសត្រូវរបស់អាស៊ាននៅពេលចូលរួមក្នុងការងាររួមនៃតំបន់ និងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top