ឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទីអាស៊ាន SOM (រូបថត៖ Dao Trang/TTXVN)
ចែករំលែកអំពីអត្ថន័យ និងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ឧសភា លោកឯកអគ្គរដ្ឋទូត Vu Ho បានឲ្យដឹងថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅ Labuan Bajo ដែលជាកោះមួយមានទីតាំងឆ្ងាយពីរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលក្ខខណ្ឌអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ធំធេងណាស់។ ការដែលឥណ្ឌូណេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៣ បានជ្រើសរើសទីកន្លែងនេះជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានបង្ហាញពីសារនៃការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកក្នុងការរួមដៃគ្នាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងទិស ដៅកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ កិច្ចប្រជុំនេះ បង្ហាញពីបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការខិតខំធ្វើឱ្យអាស៊ានជាចំណុចផ្តោត និងជាកម្លាំងជំរុញនៃកំណើន ជាមួយនឹងតួនាទីឈានមុខគេក្នុងការអភិវឌ្ឍតំបន់អាស៊ាន រួមចំណែកដល់គោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។
លោកឯកអគ្គរដ្ឋទូត Vu Ho ក៏បានឲ្យដឹងថា តាមគម្រោងកិច្ចប្រជុំកំពូលលើកនេះ នឹងអនុម័តលើឯកសារសំខាន់ៗជាច្រើន ផ្តោតលើសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមនឹងបញ្ជូនសារនៃការពង្រឹងសាមគ្គីភាពនិងការពឹងផ្អែកលើខ្លួនឯង បង្កើនភាពធន់របស់អាស៊ាន និងសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ព្រមទាំងលើកកំពស់តួនាទីសម្លេងនិងការទទួលខុសត្រូវរបស់អាស៊ាននៅពេលចូលរួមក្នុងការងាររួមនៃតំបន់ និងពិភពលោក៕