ព័ត៌មាន
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Trinity College Dublin
“ក្នុងនាមជាសមាជិកសកម្មនិងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិវៀតណាម និងអៀរឡង់គួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ការគោរពច្បាប់អន្តរ ជាតិ ជាពិសេសការដោះស្រាយវិវាទដោយសន្តិវិធី មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ; គោរពតួនាទីរបស់អង្គការសហប្រជាជាតិ; ម្ចាស់ការផ្តួចផ្តើម គំនិតសហប្រតិបត្តិការថ្មី ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍរបស់មនុស្ស ជាតិ។ ជាពិសេសគឺចាំបាច់ត្រូវរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់សមុទ្រ និង មហាសមុទ្រនានា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងច្បាប់អន្តរជាតិ។ យើងក៏ត្រូវបន្តជំរុញសេរីភាវូបនីយ កម្មពាណិជ្ជកម្ម និងការវិនិយោគ; ចូលរួមក្នុងការកសាង និងបង្កើតច្បាប់លេងថ្មី ក្រប ខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិថ្មី ឲ្យកាន់តែយុត្តិធម៌ តម្លាភាព និងស្មើ ភាពជាងមុនផងដែរ”៕