• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធផ្លាកសញ្ញាអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Sainte-Adresse

ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និង ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំងកាលពីថ្ងៃទី ៦ ខែតុលា លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅ កាន់ទីក្រុង Sainte Adresse ដើម្បីចូលរួមពិធីសម្ពោធផ្ទាំងផ្លាកសញ្ញាអនុស្សាវរីយ៍ដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។
ពិធីសម្ពោធផ្លាកសញ្ញាអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Sainte-Adresse។ (រូបថត៖ VNA)

 
ថ្លែងក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង Sainte-Adresse ដែលបានចាត់ទុកផ្ទាំងផ្លាកសញ្ញា អនុស្សាវរីយ៍ គឺជាបេតិកភណ្ឌមួយផ្នែកដែលមិនអាចកាត់ផ្តាច់ចេញពីទីក្រុង; ហើយបាន ថ្លែងអំណរគុណដល់ប្រជាជនបារាំងដែលជានិច្ចកាលខិតខំប្រឹងប្រែងថែរក្សាទីកន្លែងប្រវត្តិសាស្ត្រដែលបង្កប់នូវសញ្ញាសម្គាល់របស់លោកប្រធានហូជីមិញក្នុងដំណើររស្វែងរកមាគ៌ាសង្គ្រោះជាតិ។
“ប្រហែលជា ប៉ុន្មានឆ្នាំនៅប្រទេសបារាំងក្នុងដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ គឺជាឱកាសមួយដើម្បីលោកប្រធានហូជីមិញ ក៏ដូចជាប្រជាជនវៀតណាមទាំងមូល ផ្សារភ្ជាប់កាន់តែជិតស្និទ្ធជាមួយប្រជាជនបារាំង នៅពេលដែលយើងរួមគ្នាចែករំលែក តម្លៃអំពីសន្តិភាព សេរីភាព និងសាមគ្គីភាព ហើយរួមគ្នាប្រយុទ្ធប្រឆាំងនឹងនឹមត្រួតត្រា ជិះជាន់សង្កត់សង្កិននៅលើពិភពលោកផងដែរ”។
ផ្ទាំងផ្លាកសញ្ញាអនុស្សាវរីយ៍ដែលដាក់ឈ្មោះលោកប្រធានហូជីមិញ ត្រូវបានរដ្ឋាភិបាល ក្រុង Sainte-Adresse ដាក់នៅក្នុងបរិវេណ Masquelier របស់ទីក្រុង នៅខាងមុខផ្ទះដែលលោកប្រធានហូជីមិញធ្លាប់រស់នៅអស់រយៈពេល ១ ខែក្នុងដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ ដែលសព្វថ្ងៃនេះត្រូវបានប្រើធ្វើជាទីកន្លែងរៀបចំសកម្មភាពសហគមន៍ របស់ទីក្រុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top