• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល

នេះជាកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលលើកដំបូង បន្ទាប់ពីលោកប្រធានរដ្ឋ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៦ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយ ថ្នាក់ដឹកនាំកំពូលបានជួបប្រជុំដើម្បីវាយតម្លៃលទ្ធផលការងារក្នុងខែកក្កដា និងភារកិច្ចសំខាន់ៗសម្រាប់ខែសីហាឆ្នាំនេះ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។ នេះជាកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលលើកដំបូង បន្ទាប់ពីលោកប្រធានរដ្ឋ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឲ្យបក្សទាំងមូលនិងប្រព័ន្ធនយោបាយទាំងមូលត្រូវផ្តោតការយកចិត្តទុកដាក់លើការពិនិត្យឡើងវិញនូវការងារដែលនៅសេសសល់ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ ហើយដាក់ចេញដំណោះស្រាយ និងវិធានការនានាដើម្បីសម្រេចឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តការងារត្រៀមរៀបចំដើម្បីធានាឱ្យបានល្អបំផុតសម្រាប់សន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្សនិតិកាលទី១៣។

សម្រាប់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺត្រូវផ្តោតលើការដោះស្រាយការលំបាក ឧបសគ្គនានា ដើម្បីបង្កើតយន្តការអំណោយផលសម្រាប់សហគ្រាស និងសហគ្រិនមានលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ការវិនិយោគ ការធ្វើអាជីវកម្ម ហើយជំរុញផលិតកម្មប្រកបដោយប្រសិទ្ធភាព។ អង្គសន្និបាតក៏បានផ្តល់យោបល់ និងទិសដៅដោះស្រាយបញ្ហាសំខាន់ៗជាច្រើនទៀតរបស់ប្រទេសជាតិនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top