• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណចក្រកម្ពុជា

នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) រួមជាមួយគណៈប្រតិភូជាន់ខ្ពសវៀតណាមបានមកដល់រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ពិធីទទួលស្វាគមន៍  លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) បានរៀបចំយ៉ាងមហោឡារិក នៅព្រះបរមរាជវាំង តាមពិធីការដ៏ខ្ពង់ខ្ពស់បំផុតសំរាប់ថ្នាក់ដឹកនាំនៃប្រទេសមួយ។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) បានមកដល់
ព្រលានយន្តហោះ អន្តជាតិពោចិនតុង រាជធានីភ្នំពេញ។
រូបថត៖ ទ្រីយុង  –ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីទទួលស្វាគមន៍​លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong)
បានរៀបចំ​នៅព្រលាន​យន្តហោះអន្តជាតិពោចិនតុង រាជធានីភ្នំពេញ។
រូបថត៖ ទ្រីយុង  –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
កុមារីជនជាតិខ្មែរម្នាក់បានជូនផ្កា និងជម្រាបជូន លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ
ង្វៀន ភូត្រុង ( Nguyen Phu Trong) ។ រូបថត៖ ទ្រីយុង  –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
អ្នកតំណាង ប្រជាជនបានទទួលស្វាគមន៍ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) នៅព្រលានយន្តហោះ អន្តជាតិពោចិនតុង រាជធានីភ្នំពេញ។
រូបថត៖ ទ្រីយុង  –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាអញ្ជើញជាព្រះអធិបតីក្នុងពីធីទទួលស្វាគមន៍នេះនៅព្រះបរមរាជវាំង។ បន្ទាប់មក លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។

នេះគឺជាលើកដំបូងដែលលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីលោកបានឡើងកាន់តំណែងជាប្រធានរដ្ឋ ដែលបង្ហាញការយកចិត្តទុកដាក់របស់វៀតណាមលើការពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - កម្ពុជា./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម


លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top