នៅដើមសុន្ទរកថា លោកប្រធានរដ្ឋ លឿង គឿង បានរំលឹក ឡើងវិញនូវប្រវត្តិនៃ ចំណងសាមគ្គីភាពដ៏ជិតស្និទ្ធ និងមិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លារវាងវៀតណាម និង បណ្តាប្រទេសអារ៉ាប់ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍនៃភាគីនីមួយៗ។ យោងតាមលោកប្រធានរដ្ឋ កម្លាំងរបស់បណ្ដាប្រជា ជាតិស្ថិតនៅក្នុងស្មារតីសាមគ្គីភាព ហើយវៀតណាម រួមជាមួយបណ្តាប្រទេសអារ៉ាប់ មានមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីនាំទំនាក់ទំនងទ្វេភាគីឈានចូលក្នុងជំពូកថ្មីមួយ។ ដោយវាយតម្លៃថា ពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មាន ពីមុនមក ជាមួយនឹងចំណុចក្តៅគគុកសន្តិសុខប្រពៃណីនៅក្នុងតំបន់ជាច្រើនលើ ពិភពលោកនៅតែរងការជាប់គាំង ខណៈដែលបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី កាន់តែធ្ងន់ធ្ងរ ជាពិសេសការប្រែប្រួលអាកាសធាតុ សន្តិសុខប្រភពទឹកសន្តិសុខ ស្បៀងអាហារ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត លោកប្រធានរដ្ឋ លឿង គឿង មាន បំណងថា វៀតណាមនិងបណ្ដាប្រទេសអារ៉ាប់ពង្រឹងសាមគ្គីភាព លើកកំពស់ទង់នៃពហុភាគីនិយម រួមចំណែកយ៉ាងសកម្មក្នុងការកសាងសណ្តាប់ធ្នាប់សេដ្ឋកិច្ច នយោបាយពិភពលោក ប្រកបដោយសមភាពនិងយុត្តិធម ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។