• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយមជ្ឈិមសមាគមន៍មេធាវីវៀតណាម

នាព្រឹកថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បានជួបធ្វើការជាមួយគណៈ កម្មាធិការបក្ស និងគណៈអចិន្រ្តៃយ៍នៃមជ្ឈិមសមាគមន៍ មេធាវីវៀតណាម។
  (រូបថត៖ VOV)  

ទាក់ទិនដល់លទ្ធផលប្រតិបត្តិការរបស់សមាគមន៍ ក្រោយរយៈពេល២០ឆ្នាំ អនុវត្តន៍សារាចរណ៍របស់ការិយាល័យនយោបាយ ស្តីពីការបង្កើនការដឹកនាំរបស់បក្ស ចំពោះការងាររបស់សមាគមន៍ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកាងារ កសាង និងអភិវឌ្ឍនៃសមាគមន៍ ក្នុងនោះការងារចូលរួមកសាងនិងសុក្រិតគោល នយោបាយ និងច្បាប់ត្រូវបានជំរុញយ៉ាងខ្លាំងដោយទម្រង់ វិធីសាស្រ្ត ប្រកបដោយ គុណភាព និងសម្បូរបែប។

 

លោកប្រធានរដ្ឋក៏បានកត់សម្គាល់នូវលទ្ធផលវិជ្ជមាននៃការងារផ្ដល់ប្រឹក្សាផ្នែកច្បាប់ ជំនួយ គតិយុត្ត ក៏ដូចជាការចូលរួមក្នុងការសម្របសម្រួលនៅមូលដ្ឋានដែល ត្រូវបានអនុវត្តន៍ក្រោមវិធីជាច្រើនផងដែរ។ អំពីទិសដៅនិងភារកិច្ចនាពេលខាងមុខ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យបន្តធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈ និងគោលជំហររបស់បក្សចំពោះ ការងាររបស់សមាគមន៍។ ក្រៅពីនោះ ត្រូវបន្តច្នៃប្រឌិត លើកកំពស់គុណភាព ប្រសិទ្ធ ភាពប្រតិបត្តិការ របស់សមាគមន៍មេធាវីវៀតណាមគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួម កសាងគោលនយោបាយ ច្បាប់ ក៏ដូចជាការឃ្លាំមើល បដិវាទសង្គម ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top