• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើលិខិតទៅប្រធានាធិបតីអាមេរិក Joe Biden

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតទៅប្រធានាធិបតីអាមេរិក Joe Biden ដើម្បីពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។

នៅក្នុងសារលិខិតនេះ លោកប្រធានរដ្ឋបានស្វាគមន៍និងថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានចូលរួមវិភាគទានដ៏ធំធេង តាមរយៈកិច្ចសន្យាផ្តល់ថវិកាចំនួន ៤ ពាន់លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមទទួលបាននឹងវ៉ាក់សាំងសកលកូវីដ ១៩ (COVAX) និងបានជូនដំណឹងដល់លោកប្រធានាធិបតី Joe Biden ថា ប្រទេស វៀតណាមត្រូវទទួលបានវ៉ាក់សាំងចំនួនពីរលើក ដែលមានប្រហែល ២,៥ លានដូស ពីគំនិតផ្តួចផ្តើមនេះ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៨០ លានដូសបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ។ លោកប្រធានរដ្ឋសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់វៀតណាមនិងប្រទេសដទៃទៀតក្នុងការផ្គត់ផ្គង់ប្រភពវ៉ាក់សាំង ព្រមទាំងបានស្នើឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ផលិត និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩ ទៀតផង។

លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះភាព ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកនិងជឿជាក់ថា ឈរលើស្មារតីនៃកិច្ច សហប្រតិបត្តិការមិត្តភាព ភាគីទាំងពីរនឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនិងកាន់តែមានគុណភាព នាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រ ទេសទាំងពីរនិងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top