• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុន ប្រចាំវៀតណាមលោក Yamada Takio

នៅក្នុងជំនួបនេះ លោកឯកអគ្គរាជទូត Yamada Takio បានថ្លែងសាររបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide ដែលសង្កត់ធ្ងន់ ទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនអំពីការផ្ដល់វ៉ាក់សាំងចំនួន១លាន ដូសជូនវៀតណាម ដែលជាសក្ខីភាពនៃចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ជប៉ុននិងវៀតណាម។
 

លោក Pham Minh Chinh នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម (ខាងស្ដាំ) អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំវៀតណាម លោក Yamada Takio។ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានអញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំវៀតណាម លោក Yamada Takio។ នៅក្នុងជំនួបនេះ លោកឯកអគ្គរាជទូត Yamada Takio បានថ្លែងសាររបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide ដែលសង្កត់ធ្ងន់ ទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនអំពីការផ្ដល់វ៉ាក់សាំងចំនួន១លាន ដូសជូនវៀតណាម ដែលជាសក្ខីភាពនៃចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ជប៉ុននិងវៀតណាម។ ជប៉ុនមានគោលបំណងចង់តភ្ជាប់ជាមួយសហគមន៍អន្តរជាតិ ជាពិសេសគឺវៀតណាមដើម្បីរួមគ្នាជំនះលើជម្ងឺរាតត្បាតកូវីដ ១៩។ លោកឯកអគ្គរាជទូត Yamada Takio ក៏បានជម្រាបថា បណ្ដាសមាគមន៍និងអង្គភាពអាជីវកម្មជប៉ុន ចំនួន៣៦អង្គភាពនៅ វៀតណាម បានរ៉ៃអង្គាសប្រាក់ឧបត្ថម្ភចំនួនជាង៣៩ពាន់លាន ដុងសម្រាប់មូលនិធិវ៉ាក់សាំងបង្ការប្រឆាំងកូវីដ ១៩ របស់រដ្ឋាភិបាលវៀតណាម ហើយនឹងបន្ត រួមវិភាគទានបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ ព័ន្ធនានារបស់ជប៉ុន បន្តសហប្រតិបត្តិការជាមួយ វៀតណាម ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ក្នុងនោះមានការប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងជូនវៀតណាម ផង។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យលោកឯកអគ្គរាជទូតជប៉ុនបន្ត ជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការបង្កលក្ខណៈសម្រាប់ទំនិញនាំចេញជាប្រៀប ខ្លាំងរបស់វៀតណាម ដូចជា កសិផល ជលផល ផ្លែឈើតាមរដូវកាលដូចជា គូលែន ស្វាយ មៀន ត្រូវបានចូលមកទីផ្សារជប៉ុនកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនោះ អំពាវនាវឲ្យវិនិយោគិនជប៉ុនបន្តវិនិយោគចូលមកវៀតណាមផងដែរ ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀតដែលជប៉ុនមានប្រៀបខ្លាំង ហើយវៀត ណាមមានសក្ដានុពល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top