• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយប្រធានាធិបតីឈីលី

នាយប់ថ្ងៃទី ២៤ ខែមិនា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយប្រធានាធិបតីឈីលី លោក Sebastian Piñera ក្នុងឱកាសរំលឹកខួបលើកទី ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឈីលី (២៥ មីនា ១៩៧១ - ២៥ មីនា ២០២១) ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (រូបថត៖ VGP)


នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតីឈីលីលោក Sebastian បានឯកភាពគ្នាលើវិធានការណ៍មួយចំនួនសំដៅពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលខាងមុខ រួមទាំងរក្សា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងជាប្រចាំនូវយន្តការសហប្រតិបត្តិការ សម្របសម្រួលក្នុង ក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគីនិងអន្តរតំបន់។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាពង្រឹងការតភ្ជាប់រវាងបណ្ដាក្រសួង ស្ថាប័ន សហគ្រាស និងមូលដ្ឋាននៃភាគីទាំងពីរ ដើម្បីពង្រីកប្រកបដោយប្រសិទ្ធភាព ដោយទាញយកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - ឈីលីដែលចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៤ ក៏ដូចជា ឆ្ពោះទៅការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ក្រោយពីឈីលីបញ្ចប់ដំណើរការផ្តល់សច្ចាប័ន។

លោកនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតីឈីលីលោក Sebastian Piñera ក៏បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិ សម្របសម្រួលយ៉ាងជិតស្និទ្ធិ ហើយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគី រួមចំណែកពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងសម្ព័ន្ធភាពមហាសមុទ្រប៉ាស៊ីហ្វិករួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតំបន់ទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top