• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀតណាម

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងយ៉ាំង ហ្គោន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀត ណាមគឺលោក U Tint Swai។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាព
មីយ៉ាន់ម៉ា - វៀតណាមគឺលោក U Tint Swai

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យសមាគមនេះ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងនាមជាស្ពានតភ្ជាប់អាជីវកម្ម ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក៏ដូចជាទេសចរ ណ៍ដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ សមាគមគួររៀបចំសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីផ្សព្វផ្សាយនិងណែនាំអំពីទឹកដី ប្រជាជន ប្រវត្តិសាស្ត្រ វប្បធម៌ និងសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមនិងមីយ៉ាន់ម៉ា រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសយុវជននិងនិស្សិតអំពីចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ខណៈពេលដែល ប្រទេសទាំងពីរកំពុងត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ ខាងមុខនេះ។

លោក U Tint Swai បានស្នើទៅលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អោយបង្កលក្ខណៈងាយស្រួលសម្រាប់សមាគមមិត្តភាពនៃប្រទេសទាំងពីរ ក្នុងការជំរុញសកម្មភាពជួបប្រាស្រ័យទាក់ទងរវាងអង្គការមហាជននៃប្រទេសទាំងពីរ។ រួមជាមួយគ្នានោះ គឺជំរុញការតភ្ជាប់ ដើម្បីបើកមជ្ឈមណ្ឌលបង្រៀនភាសាវៀតណាមនិងភាសាមីយ៉ាន់ម៉ានៅទីក្រុងយ៉ាំងហ្គោន ក៏ដូចជាជំរុញការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងធំៗ នៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top