• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យឆាប់កសាងរបាយការណ៍ស្រាវជ្រាវលទ្ធភាពអាចធ្វើទៅរួចនៃគម្រោងផ្លូវរថភ្លើង ឡាវកៃ - ហាណូយ - ហាយហ្វុង

នាយប់ថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបន្តជំរុញការអនុវត្តគម្រោងផ្លូវរថ ភ្លើងល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូង និងខ្សែរថភ្លើង ឡាវកៃ - ហាណូយ - ហាយហ្វុង។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានប្រគល់ភារកិច្ចឱ្យក្រសួងកសិកម្ម និងបរិស្ថាន ម្ចាស់ការអនុវត្តន៍ការងារទាក់ទងនឹងដីធ្លី ព្រៃឈើ និងបរិស្ថានសម្រាប់គម្រោងផ្លូវរថភ្លើង ឡាវកៃ - ហាណូយ - ហាយហ្វុង។ ក្រសួងការបរទេស និងក្រសួង សំណង់ នឹងសម្របសម្រួលជាមួយភាគីចិន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការផ្លូវរថភ្លើង វៀតណាម-ចិន តាមនោះការត្រៀមរៀបចំត្រូវតែមានភាពល្អិតល្អន់ ជាពិសេសការជ្រើសរើសទីប្រឹក្សា។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងសំណង់កសាងក្នុងពេលឆាប់ៗនេះនូវរបាយការណ៍ស្រាវជ្រាវលទ្ធភាពអាចធ្វើទៅរួច ដើម្បីបើកការដ្ឋានសាងសង់គម្រោង ផ្លូវរថភ្លើង ឡាវកៃ - ហាណូយ - ហាយហ្វុង នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥; សម្របសម្រួលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបញ្ចប់ការប្រកាសស្តង់ដារ និងបទដ្ឋានក្នុងខែតុលាខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកពីការរៀបចំ ប្រភពទុនសម្រាប់គម្រោងរួមមាន៖ ប្រភពវិនិយោគសាធារណៈ សំណើរពីប្រភពកម្ចី ការរចនាបច្ចេកទេស ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top