ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានប្រគល់ភារកិច្ចឱ្យក្រសួងកសិកម្ម និងបរិស្ថាន ម្ចាស់ការអនុវត្តន៍ការងារទាក់ទងនឹងដីធ្លី ព្រៃឈើ និងបរិស្ថានសម្រាប់គម្រោងផ្លូវរថភ្លើង ឡាវកៃ - ហាណូយ - ហាយហ្វុង។ ក្រសួងការបរទេស និងក្រសួង សំណង់ នឹងសម្របសម្រួលជាមួយភាគីចិន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការផ្លូវរថភ្លើង វៀតណាម-ចិន តាមនោះការត្រៀមរៀបចំត្រូវតែមានភាពល្អិតល្អន់ ជាពិសេសការជ្រើសរើសទីប្រឹក្សា។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងសំណង់កសាងក្នុងពេលឆាប់ៗនេះនូវរបាយការណ៍ស្រាវជ្រាវលទ្ធភាពអាចធ្វើទៅរួច ដើម្បីបើកការដ្ឋានសាងសង់គម្រោង ផ្លូវរថភ្លើង ឡាវកៃ - ហាណូយ - ហាយហ្វុង នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥; សម្របសម្រួលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបញ្ចប់ការប្រកាសស្តង់ដារ និងបទដ្ឋានក្នុងខែតុលាខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកពីការរៀបចំ ប្រភពទុនសម្រាប់គម្រោងរួមមាន៖ ប្រភពវិនិយោគសាធារណៈ សំណើរពីប្រភពកម្ចី ការរចនាបច្ចេកទេស ជាដើម៕