• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

ពាន​រង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy គឺជារពាន​ង្វាន់អន្តរជាតិដ៏មានកិត្យានុភាព​ ដែលផ្តួចផ្តើមឡើងដោយសហព័ន្ធរុស្ស៊ី ដើម្បី​លើក​តម្កើង​ដល់បុគ្គល និងអង្គការដែលបានចូលរួមចំណែកយ៉ាងលេចធ្លោ​នៅក្នុងបុព្វហេតុរក្សាសន្តិភាព ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា​ទៅ​វិញ​ទៅ​មក​​រវាងបណ្តាប្រជាជាតិ​។ ពាន​រង្វាន់នេះត្រូវបានបង្កើតឡើងក្នុងនាមអ្នកនិពន្ធដ៏អស្ចារ្យ Lev Tolstoy ជាអ្នកនិពន្ធ និងទស្សនវិទូជនជាតិ​រុស្ស៊ីដ៏ល្បីល្បាញ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមនោគមន៍វិជ្ជានៃសន្តិភាព អហិង្សា និងក្រុម​សីលធម៌នៅទូទាំងពិភពលោក។

យោងតាម​គណរៀបចំ ពាន​រង្វាន់នេះមានគោលបំណងទទួលស្គាល់ការចូលរួមចំណែកជាក់ស្តែងក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការ​ជំរុញកិច្ច​សន្ទនារវាង​ខឿន​​វប្បធម៌នានា​៕

តាម​ vovworld.vn/km-KH

ទីក្រុងដាណាំងត្រៀមបើកការដ្ឋានសាងសង់តំបន់ពាណិជ្ជកម្មសេរី ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា

ទីក្រុងដាណាំងត្រៀមបើកការដ្ឋានសាងសង់តំបន់ពាណិជ្ជកម្មសេរី ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា

នេះជាការអនុវត្តជាក់ស្ដែងនូវគោលជំហររបស់មជ្ឈិម ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងដាណាំង សំដៅបើកលំហអភិវឌ្ឍន៍ថ្មីៗសម្រាប់ទីក្រុង។

Top