ក្នុងឱកាសរំលឹកខួបលើកទី៧៩ ទិវាយុទ្ធជនពលី និងយុទ្ធជនពិការ (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅខេត្តឌៀនបៀន នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង និងគណៈប្រតិភូមជ្ឈិម បានអញ្ជើញទៅអុជធូប ដាក់ផ្កា គោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅឌៀនបៀនភូ។
នាយករដ្ឋមន្ត្រី ឡេ មិញហឹង បានអុជធូប និងផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជននៅវិហាររំលឹកវិញ្ញាណក្ខន្ធយុទ្ធជនសមរភូមិឌៀនបៀនភូ។ រូបថត៖ VNA
នៅអគាររំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅកេរ្ត៍ដំណែលប្រវត្តិសាស្ត្រភ្នំ E2 ក្នុងទីក្រុងឌៀនបៀនភូ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូបានអុជធូបដោយគោរព ដើម្បីបង្ហាញពីការដឹងគុណដ៏ធំធេងចំពោះលោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ័មហិមារ របស់បក្ស និងប្រទេសជាតិ។
នៅព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញអុជធូបឧទ្ទិសដល់វីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅសមរភូមិឌៀនបៀនភូ និងឈាបនដ្ឋានយុទ្ធជនពលី A១ ក្នុងទីក្រុងឌៀនបៀនភូ៕
តាម vovworld.vn/km-KH