• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ កសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ

នៅព្រឹកថ្ងៃទី១១ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំជំនួបធ្វើការជាមួយក្រសួងការបរទេស ស្តីពីស្ថានភាពទាក់ទងនឹងការអនុវត្តភារកិច្ចក្នុងរយៈពេលកន្លងមក ក៏ដូចជាទិសដៅនិងភារកិច្ចយុទ្ធសាស្ត្រសំខាន់ៗនិងបន្ទាន់ នាពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តី ឡេ មិញហ៊ឹង ជួបធ្វើការជាមួយក្រសួងការបរទេស។ (រូបថត៖ VNA)

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំក្រសួងការបរទេសរៀបចំឲ្យបានល្អនូវកម្មវិធីកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់; សហការឲ្យកាន់តែសកម្មជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសេនាធិការ លើកសំណើ និងកសាងផែនការ; ផ្លាស់ប្ដូរថ្មីយ៉ាងទូលំទូលាយ និងខ្លាំងក្លាទាំងខ្លឹមសារ និងវិធីសាស្ត្ររៀបចំ តាមទិសដៅសន្សំសំចៃ ជាក់ស្ដែង និងមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យមានការកែលម្អគុណភាពនៃការស្រាវជ្រាវ ការធ្វើសេនាធិការ ការវាយតម្លៃ និងការព្យាករណ៍ស្ថានភាពសកល និងតំបន់ ការកែសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ដៃគូសំខាន់ៗ ដើម្បីផ្តល់ប្រឹក្សានិងអនុសាសន៍លើគោលជំហរ គោលនយោបាយ វិធានការ និងសេណារីយ៉ូឆ្លើយតបឲ្យបានទាន់ពេលវេលា ជៀសវាងភាពអសកម្ម ឬការភ្ញាក់ផ្អើល ដើម្បីទប់ស្កាត់ហានិភ័យដែលអាចប៉ះពាល់ដល់សន្តិសុខ ការពារជាតិ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាពិសេស ការស្រាវជ្រាវនិងការធ្វើសេនាធិការ ត្រូវតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពទៅនឹងគោលដៅកំណើន "ពីរខ្ទង់" ក៏ដូចជាការផ្លាស់ប្តូរ និងការបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលផងដែរ។

លោកនាយករដ្ឋមន្រ្តី ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យជំរុញការកសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ។ ស្ថាប័នតំណាងវៀតណាមនៅបរទេស ត្រូវមានភាពសកម្មជាងមុន តាមដានយ៉ាងដិតដល់នូវស្ថានភាពលើពិភពលោកនិងក្នុងប្រទេសសាម៉ី ដើម្បីរាយការណ៍និងធ្វើសេនាធិការឲ្យទាន់ពេលវេលាអំពីគោលនយោបាយ និងវិធានការនានា​ សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសដទៃទៀតក្នុងវិស័យដែលវៀតណាមមានការយកចិត្តទុកដាក់; ពង្រីកទីផ្សារនាំចូល និងនាំចេញសម្រាប់ទំនិញ ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងពលករ ជាដើម៕

តាម vovworld.vn/km-KH

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top