• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចុះពិនិត្យគម្រោងសំខាន់ៗរបស់ខេត្ត Vinh Phuc

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Vinh Phuc នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទៅទស្សនាបណ្ដុំកសិដ្ឋាននិងរោងចក្រកែច្នៃសាច់គោ Tam Dao; ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គមនៅតំបន់ទីក្រុង Nam Vinh Yen ខេត្ត Vinh Phuc។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទៅទស្សនាបណ្ដុំកសិដ្ឋាននិងរោងចក្រកែច្នៃសាច់គោ Tam Dao។ (រូបថត៖ VNA)

បណ្ដុំកសិដ្ឋាននិងរោងចក្រកែច្នៃសាច់គោ Tam Dao ត្រូវបានវិនិយោគដោយសាជីវកម្មចិញ្ចឹមសត្វវៀតណាម (Vilico) ចំណុះក្រុមហ៊ុនភាគហ៊ុនផលិតផលទឹកដោះគោវៀតណាម (Vinamilk) និងសារជីវកម្មពហុផ្នែក Sojitz របស់ជប៉ុន ហើយដំណើរការដោយក្រុមហ៊ុនចម្កាត់ចិញ្ចឹមសត្វវៀតណាម-ជប៉ុន (JVL)។ នៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសបរទេសនិយាយរួម និងសហគ្រាសជប៉ុននិយាយដោយឡែក វិនិយោគប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា បណ្ដុំកសិដ្ឋាននិងរោងចក្រកែច្នៃសាច់គោ Tam Dao នឹងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសុខុមាលភាំពសង្គមនៅខេត្ត Vinh Phuc និងវៀតណាម។ ទន្ទឹមនឹងនោះ រួមចំណែកជំរុញទំនាក់ទំនងវៀតណាម - ជប៉ុនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់លំនៅឋានសង្គមក្នុងគម្រោងតំបន់ទីក្រុងថ្មី Nam Vinh Yen ដំណាក់កាលទី១ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានឲ្យដឹងថា នាពេលកន្លងមក ការអភិវឌ្ឍនិងវិនិយោគលើការសាងសង់លំនៅដ្ឋានសង្គមជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដោយមានគោលនយោបាយនិងអទិភាពធនធានជាច្រើន។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា Vinh Phuc នឹងបន្តត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍទីក្រុងបៃតង ស្រស់ស្អាត; អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនារវាងលំនៅដ្ឋានសង្គម និងលំនៅដ្ឋានពាណិជ្ជកម្ម ប៉ុន្តែផ្តល់អាទិភាពដល់លំនៅដ្ឋានសង្គម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top