• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។
  កិច្ចពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិវៀតណាមនិងចិន។ (រូបថត៖ Le Phuong/VOV5)  

ព្រំដែនវៀតណាម-ចិន លាតសន្ធឹងលើដីគោកនិងសមុទ្រ ក្នុងនោះព្រំដែនគោកមានប្រវែងប្រហែល ១៤៤៩ គីឡូម៉ែត្រ។ ខ្សែព្រំដែននេះមានអត្ថន័យដ៏សំខាន់ពិសេសទាក់ទងនឹងការពារជាតិ សន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសជិតខាងទាំងពីរផងដែរ។ ដូច្នេះ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារព្រំដែន និងការអភិវឌ្ឍតំបន់ព្រំដែនគោករវាងប្រទេសទាំងពីរ ជានិច្ចកាលជាខ្លឹមសារដ៏សំខាន់មួយ។

មូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏រឹងមាំសម្រាប់ព្រំដែនសន្តិភាពនិងមិត្តភាព

ដើម្បីសម្រេចបាននូវខ្សែព្រំដែនសន្តិភាព និងស្ថិរភាពដូចសព្វថ្ងៃនេះ វៀតណាម និងចិន បានឆ្លងកាត់ដំណើរការចរចាអស់រយៈពេលជាង ៣០ ឆ្នាំ ដោយជំនះលើការលំបាកជាច្រើនទាក់ទងនឹងលក្ខខណ្ឌធម្មជាតិ បច្ចេកទេស និងបញ្ហាប្រវត្តិសាស្ត្រ។

សន្ធិសញ្ញាព្រំដែនគោក ដែលប្រទេសទាំងពីរបានចុះហត្ថលេខានាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៩៩ និងចូលជាធរមានចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០០០ បានបង្កើតមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏សំខាន់ សម្រាប់ការគ្រប់គ្រង និងការពារព្រំដែន។ ដោយផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរបានដំណើរការខ័ណ្ឌសីមា បោះបង្គោលព្រំដែនលើដីជាក់ស្ដែង។ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៨ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន។ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០០៩ នៅទីក្រុងប៉េកាំង ប្រទេសចិន ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួនបីទាក់ទងនឹងព្រំដែនគោករវាងប្រទេសទាំងពីរ រួមមាន៖ ពិធីសារស្តីពីការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោកវៀតណាម-ចិន; កិច្ចព្រមព្រៀងស្តីពីយន្តការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន; កិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែន និងយន្តការគ្រប់គ្រងច្រកទ្វារព្រំដែនគោកវៀតណាម-ចិន។ ឯកសារទាំងបីនេះបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១០។ លោកបណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាល បានចាត់ទុកថា៖

“លើទិដ្ឋភាពគតិយុត្តិ ប្រការនេះបានបន្សល់ទុកឲ្យយើងព្រំដែនដែលត្រូវបានកំណត់ ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយនឹងប្រព័ន្ធបង្គោលព្រំដែនជាតិដ៏ធំ និងរឹងមាំ ដែលមានឯកសារផ្លូវច្បាប់សម្រាប់ការគ្រប់គ្រង”។

តាមតថភាពជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ព្រំដែនរវាងប្រទេសទាំងពីរមានស្ថិរភាពជាមូលដ្ឋាន; ប្រព័ន្ធបង្គោលព្រំដែនត្រូវបានរក្សាយ៉ាងរឹងមាំ; សន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានធានា; សកម្មភាពចេញចូលនិងដោះដូរពាណិជ្ជកម្មឆ្លងដែនកាន់តែរលូន។ ជាមួយគ្នានោះ ប្រព័ន្ធច្រកទ្វារព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលតភ្ជាប់គ្នា ទទួលបានការយកចិត្តទុកដាក់វិនិយោគ ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ និងការលើកកំពស់ជីវភាពរបស់ប្រជាជននៅតំបន់ព្រំដែន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរបន្តកសាងព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍យូរអង្វែង។

ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន - ស្ពានចងមេត្រីភាពប្រទេសជិតខាង

ដោយផ្អែកលើមូលដ្ឋានគ្រឹះនោះ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន ដែលបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០១៤ និងត្រូវបានថែរក្សាជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន បានក្លាយជា "ចំណុចភ្លឺ" ពិតប្រាកដនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

បន្តសមិទ្ធផលទាំងនោះ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ ដែលបានធ្វើឡើងចាប់ថ្ងៃទី១៨-១៩ ខែមីនា ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន បានបន្តអះអាងនូវតួនាទីជាយន្តការសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងការពារជាតិទាំងពីរ និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Do Duy Chinh អនុប្រធាននាយកដ្ឋានឃោសនានិងហ្វឹកហ្វឺន នៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា៖

“កម្មវិធីជួបប្រាស្រ័យលើកទី១០ មានអត្ថន័យដ៏សំខាន់ពិសេស ដែលរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងទំនុកចិត្តនយោបាយ កសាងចំណងមិត្តភាព និងសាមគ្គីភាពពិសេសរវាងកងទ័ព និងប្រជាជនវៀតណាម-ចិន; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកងកម្លាំងការពារព្រំដែនទាំងពីរ អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែន រួមចំណែកដល់ការកសាងព្រំដែន
វៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាពស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍យ៉ាងពិតប្រាកដ”។

សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីឆ្នាំនេះ ត្រូវបានអនុវត្តន៍តាមទិសដៅជាក់ស្តែង ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។ ក្នុងនោះ ការពិនិត្យសុខភាព ការព្យាបាល និងការថែទាំសុខភាពសម្រាប់ប្រជាជន គឺជាសកម្មភាពមួយដែលបង្ហាញយ៉ាងច្បាស់អំពីស្មារតីមនុស្សសាស្ត្រនិងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងភាគីទាំងពីរ។ លោកវរសេនីយ៍ឯក Xiao Jun ប្រធានក្រុមពេទ្យយោធាចិនដែលចូលរួមក្នុងការពិនិត្យសុខភាពនិងព្យាបាលនៅវៀតណាម បានចែករំលែកថា៖

“សកម្មភាពនេះគឺជាវិធានការជាក់ស្តែងមួយដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្ររវាងទ័ព​វៀតណាម​-ចិន ក៏ដូចជានិមិត្តរូបដ៏រស់រវើកនៃការគាំទ្រគ្នាទៅវិញទៅមក និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ សន្តិសុខព្រំដែន និងសុខភាពប្រជាជន គឺជាសេចក្តីប្រាថ្នា និងការទទួលខុសត្រូវរួមរបស់យើង”

សកម្មភាពជាក់ស្តែងទាំងនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងទំនុកចិត្ត និងបង្កើនចំណងមិត្តភាពរវាងកងទ័ព អាជ្ញាធរ និងប្រជាជននៃប្រទេសទាំងពីរ រីកសាយភាយស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនទាំងមូលទៀតផង។ ក្រោយរយៈពេលជិតមួយទសវត្សរ៍ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន បានក្លាយជាស្ពានដ៏សំខាន់មួយ ដែលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ហើយឆ្ពោះទៅរកគោលដៅកសាងព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីផ្សារវៀតណាមជា ចំណុចភ្លឺ សម្រាប់លំហូរទុនបរទេសនៅអាស៊ី

ទីផ្សារវៀតណាមជា "ចំណុចភ្លឺ" សម្រាប់លំហូរទុនបរទេសនៅអាស៊ី

វៀតណាមគឺជាប្រទេសតែមួយគត់នៅអាស៊ីដែលបានកត់ត្រាលំហូរទុនបរទេសចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន ដោយឈានដល់ ៤៦,៤ លានដុល្លារអាមេរិកក្នុងសប្តាហ៍ជួញដូរតែមួយ(បញ្ចប់នៅថ្ងៃទី ១៣ ខែមីនា) ដោយបិទបញ្ចប់ការលក់សុទ្ធអស់រយៈពេលពីរសប្តាហ៍។

Top