នាថ្ងៃទី១៧ ខែមីនា ទស្សនាវដ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង Le Revenu បានឲ្យដឹងថា វៀតណាមកំពុងលេចចេញជាទីផ្សារដ៏ស្វាហាប់បំផុតមួយរបស់ពិភពលោកក្នុងវិស័យអចលនទ្រព្យប្រណិត។
អត្ថបទលើ ទស្សនាវដ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង Le Revenu។ រូបថត៖ TTXVN
ដោយដកស្រង់របាយការណ៍ “Branded
Residences ២០២៥–២០២៦” ដោយសម្ព័ន្ធក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills ទស្សនាវដ្តីនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ
វៀតណាមមានគម្រោងអចលនទ្រព្យដែលមានម៉ាកយីហោជាង ៥០
ដែលជាប់ទាក់ទងនឹងម៉ាកយីហោអន្តរជាតិចំនួន ៣៤ តាមនោះ បានឡើងដល់ចំណាត់ថ្នាក់លេខ ៤
នៅទូទាំងពិភពលោក ទាក់ទងនឹងបរិមាណគម្រោង នៅពីក្រោយតែសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត
និងម៉ិកស៊ិកប៉ុណ្ណោះ។
ក្នុងតំបន់អាស៊ីអាគ្នេយ៍
វៀតណាមគឺជាប្រទេសដែលលេចធ្លោជាងគេ។ ទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់សណ្ឋាគារ C9
Hotelworks បានបង្ហាញថា បច្ចុប្បន្ននេះ វៀតណាមមានចំនួន ៤១%
នៃគម្រោងអចលនទ្រព្យប្រណិត ដែលកំពុងសាងសង់នៅអាស៊ី ជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់។
មុននោះ
អចលនទ្រព្យប្រណិតត្រូវបានអភិវឌ្ឍជាចម្បងនៅក្នុងគោលដៅទេសចរណ៍ និងរមណីយដ្ឋាន
ប៉ុន្តែនាបច្ចុប្បន្ន និន្នាការនេះបានពង្រីកយ៉ាងខ្លាំងដល់ទីក្រុងធំៗផងដែរ។ យោងតាម Savills
សារជីវកម្មធំៗទាំងបីគឺ Marriott International, IHG Hotels
& Resorts និង Accor បច្ចុប្បន្ននេះ
ស្រូបយកប្រហែល ៤០% នៃចំណែកទីផ្សារអចលនទ្រព្យប្រណីតនៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម