• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីផ្សារវៀតណាមជា "ចំណុចភ្លឺ" សម្រាប់លំហូរទុនបរទេសនៅអាស៊ី

វៀតណាមគឺជាប្រទេសតែមួយគត់នៅអាស៊ីដែលបានកត់ត្រាលំហូរទុនបរទេសចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន ដោយឈានដល់ ៤៦,៤ លានដុល្លារអាមេរិកក្នុងសប្តាហ៍ជួញដូរតែមួយ(បញ្ចប់នៅថ្ងៃទី ១៣ ខែមីនា) ដោយបិទបញ្ចប់ការលក់សុទ្ធអស់រយៈពេលពីរសប្តាហ៍។
  ខ្សែសង្វាក់ផលិតកម្មទំនើបមួយរបស់ក្រុមហ៊ុន Hana Micron Vina វិនិយោគដោយកូរ៉េខាងត្បូង មានទីតាំងនៅមណ្ឌលឧស្សាហកម្ម Van Trung (ខេត្ត Bac Giang)។ រូបថត៖ Danh Lam/VNA  

ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយធនាគារវិនិយោគម៉ាឡេស៊ី MBSB នៅក្នុង "របាយការណ៍លំហូរមូលធន"  ជាមួយនឹងទិន្នន័យដែលបានធ្វើស្ថិតិ និងគណនាក្នុងមួយសប្តាហ៍ជួញដូរ ដែលបិទបញ្ចប់នៅថ្ងៃទី ១៣ ខែមីនា។

យោងតាមរបាយការណ៍ដែលបានប្រកាសនាថ្ងៃទី ១៦ ខែមីនា កាយវិការនេះបានកើតឡើងក្នុងបរិបទដែលអាជ្ញាធរវៀតណាមបានអនុវត្តប្រកបដោយសមកាលកម្មនូវវិធានការសារពើពន្ធ និងគ្រប់គ្រង់ប្រភពផ្គត់ផ្គង់ ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈក្នុងស្រុក នៅចំពោះមុខការប្រែប្រួលតម្លៃប្រេងសកល។ ជាក់ស្តែង រដ្ឋាភិបាលវៀតណាមបានប្រើប្រាស់មូលនិធិរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈ កាត់បន្ថយពន្ធនាំចូលអនុគ្រោះ (MFN) លើផលិតផលប្រេងឥន្ធនៈមួយចំនួន និងបានកៀងគរប្រេងប្រហែល ៤ លានបារ៉ែលពីដៃគូ ដើម្បីធានាការផ្គត់ផ្គង់រយៈពេលខ្លី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top