• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អាមេរិក

ក្នុងឱកាសអញ្ជើញចូលរួមសប្ដាហ៍ជាន់ខ្ពស់ទី ៧៨ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង San Francisco រដ្ឋ California នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចូលរួម “វេទិកាធុរកិច្ចវៀតណាម - អាមេរិកអំពីកិច្ចសហប្រតិបត្តិការក្នុង វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅវេទិកាធុរកិច្ចវៀតណាម - អាមេរិក។ (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងនូវបំណងថា សហគ្រាសអាមេរិកនឹងបន្តវិនិយោគចូលមកវៀតណាម ជួយវៀតណាម ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីស្វាគមន៍ការយកចិត្តទុកដាក់របស់បណ្ដាសហ គ្រាសចំពោះទីផ្សារវៀតណាម; ស្នើឱ្យសហគ្រាសអាមេរិកអនុវត្តន៍ជាក់ស្ដែងនូវការ គាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹង ខ្លួននិងវិបុលភាព។

ខ្ញុំស្នើថាដោយមានស្មារតីស្មោះស្ម័គ្រ ទំនុកចិត្ត និងប្រសិទ្ធភាព យើងនឹងដាក់ ពង្រាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើវិស័យដែលភាគីទាំង ពីរផ្តល់អាទិភាពដូចជា ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគលើវិស័យថ្មីៗ បច្ចេក វិទ្យាវិទ្យាសាស្ត្រ នវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល ការបំប្លែងថាមពល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក។ យើងខ្ញុំក៏មានបំណងដែរថា បណ្ដាសហគ្រាសនៃភាគីទាំងពីរ នឹងសម្របសម្រួលគ្នាក្នុងការនាំចេញកសិផល ព្រោះវាពាក់ព័ន្ធនឹងប្រជាជនជាច្រើន ជាពិសេសប្រជាកសិករដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ

រីឯខ្លួនវិញ តំណាងសហគ្រាសនៃប្រទេសទាំងពីរបានសម្តែងនូវបំណងចង់ ចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម; ស្នើឲ្យ រដ្ឋាភិបាលនៃប្រទេស ទាំងពីរបន្តជំរុញការតភ្ជាប់រវាងប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរក្នុងផលិត កម្ម និងការអនុវត្តបច្ចេកវិទ្យា; ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា នវានុវត្តន៍ បច្ចេកវិទ្យាវត្ថុ ពាក់កណ្ដាលចម្លង បញ្ញាសិប្បនិម្មិត ទិន្នន័យធំ; ជាពិសេសការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការនៃប្រទេសទាំងពីរ។

នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងតំណាងនានា បានធ្វើជាសាក្សីក្នុងពិធីប្រគល់-ទទួលកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសម្ព័ន្ធ ក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) និងក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm (QTI); សាជីវកម្មវិនិយោគនិងអាជីវកម្មមូលធនរដ្ឋ (SCIC), សាជីវកម្ម ឱសថវៀតណាម (Vinapharm) និងសម្ព័ន្ធក្រុមហ៊ុន Biomed; សាជីវកម្មទូរគមនាគមន៍ Mobifone និង សម្ព័ន្ធក្រុមហ៊ុន Jupiter Networks; ក្រុមហ៊ុន Rikkeisoft វៀតណាម និងក្រុមហ៊ុន RKTech សហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top