• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

ត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី៧ នីតិកាលទី១៥ នារសៀលថ្ងៃទី១២ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុង Can Tho បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ O Mon ទីក្រុង Can Tho។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនដំណឹងដល់អ្នកបោះឆ្នោតអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងរយៈពេល ៤ ខែដើមឆ្នាំ; ព្រមទាំងចង្អុលបង្ហាញយ៉ាងច្បាស់អំពីភារកិច្ចដែលខេត្ត Can Tho ត្រូវអនុវត្តន៍នាពេលខាងមុខ ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍរួមនៃប្រទេសជាតិ។ តាមនោះ ទីក្រុង Can Tho ចាំបាច់ត្រូវអនុវត្តន៍ការងារសំខាន់ៗនោះ គឺការកៀរគរនិងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព; ជំរុញកម្លាំងចលករប្រពៃណីសម្រាប់កំណើន ហើយបង្កើតរបកគំហើញលើកម្លាំងចលករថ្មីៗ។ ទន្ទឹមនឹងនោះ Can Tho ត្រូវផ្តោតការយកចិត្តទុកដាក់លើការបង្កើនការវិនិយោគ និងអភិវឌ្ឍន៍កត្តាមនុស្ស; បង្កើនការតភ្ជាប់តំបន់ ក្នុងប្រទេសនិងអន្តរជាតិ; ជំរុញការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រឲ្យបានស៊ីសង្វាក់គ្នា ទូលំទូលាយនិងបរិយាប័ន្ន: ជំរុញការអភិវឌ្ឍឧស្សាហកម្ម; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងនាមជាសមាជិករដ្ឋសភានៃទីក្រុង Can Tho លោកនាយករដ្ឋមន្ត្រីផ្ទាល់ ជានិច្ចកាលខិតខំបំពេញភារកិច្ចរបស់ខ្លួន; ផ្តៀងស្តាប់មតិ និងសេចក្តីប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋ អ្នកបោះឆ្នោត ព្រមទាំងមានបំណងថា អ្នកបោះឆ្នោតនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃទីក្រុង Can Tho និយាយដោយឡែក និងប្រទេសជាតិនិយាយរួម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top