• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ បញ្ជាណែនាំជំនះពុះពារភ្លៀងធ្លាក់និងទឹកជំនន់


 លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ បញ្ជាណែនាំ
ជំនះពុះពារភ្លៀងធ្លាក់ និងទឹកជំនន់

ចំពោះបម្រែបម្រួលដ៏ស្មុគស្មាញដោយភ្លៀងធ្លាក់ និងទឹកជំនន់នោះ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧​ នាយករដ្ឋ​មន្រ្តី​វៀតណាមលោក Nguyen Xuan Phuc ព្រមទាំងក្រុមការងាររដ្ឋាភិបាលបានអញ្ជើញទៅខេត្ត Ninh Binh បញ្ជា​ណែនាំ ទប់ទល់នឹងស្ថានភាពទឹកជំនន់ និងការពារសុវត្ថិភាពទំនប់ទឹក។ លោក Nguyen Xuan Phuc បានទៅត្រួតពិនិត្យទំនប់ទឹក និងកិច្ចការទប់ទល់នឹងភ្លៀងធ្លាក់ និងទឹកជំនន់នៅ ឃុំស្រុកមួយចំនួននៅខេត្ត Ninh Binh។ លោកបានសង្កត់ធ្ងន់ថា៖

“បន្តតាមដានស្ថានភាពទឹកជំនន់ ហើយបន្តយកចិត្តទុកដាក់ ជាពិសេសគឺ កំណាត់ទំនប់ទឹក ដែលមានទឹកឆ្លងកាត់។ បន្តមានផែនការ ដំណោះស្រាយនានា។ ប្រសិនបើត្រូវផ្លាស់ប្ដូរទីលំនៅសម្រាប់ប្រជាជននោះ ខ្ញុំស្នើឲ្យ​ធា​នា​សន្តិសុខ សណ្តាប់ធ្នាប់ សូម្បីតែចាប់បង្ខំ ដើម្បីអាយុជីវិតប្រជាជន។ នេះគឺជាការសាកល្បងរបស់អាជ្ញាធរមូលដ្ឋានក្នុងការទប់ទល់នឹងភ្លៀងធ្លាក់ និងទឹកជំនន់ ហើយធានាចរចរណ៍ និងសន្តិសុខ សណ្ដាប់ធ្នាប់”។​

នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧           ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung រួមទាំងក្រុមការងាររដ្ឋាភិបាល​​បានអញ្ជើញទៅខេត្ត Hoa Binh ត្រួតពិនិត្យតំបន់បាក់ដីទៅលើប្រជាជន ចំនួន ១៨ នាក់ នៅឃុំ Phu Cuong ស្រុក Tan Lac។

តាមរបាយការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ​​​ នាំព្រឹកថ្ងៃទី ១២ ខែតុលានោះ ភ្លៀងធ្លាក់និងទឹកជំនន់បានបណ្ដាលឲ្យមនុស្សចំនួន ៤០ នាក់ស្លាប់   ២២ នាក់បាត់ខ្លួន និង ២១ នាក់ទៀតរងរបួស។ បណ្ដាខេត្តដែលមានចំនួនមនុស្សស្លាប់ និងបាត់ខ្លួនច្រើនគឺ Hoa​ Binh  Nghe An  Thanh Hoa  និង Yen Bai៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top