• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនពរសមាគម ប្រូតេស្តង់ហាណូយ


លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai
ជូនពរសមាគមប្រូតេស្តង់ហាណូយ

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លោក Hoang Trung Hai លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយរួមជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននិងរណសិរ្សមាតុភូមិទីក្រុង អញ្ជើញទៅសាក​សួរ​​សុខទុក្ខនិងជូនពរសមាគមប្រូតេស្តង់ហាណូយក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសមាគមនេះមកកាន់ទី​ ក្រុងហាណូយ។ នៅទីនេះ លោក Hoang Trung Hai បានសម្តែងគោលបំណងថា សមាគមប្រូតេស្តង់ហាណូយនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានា កំណត់ទិសដៅសម្រាប់សាសនិកបានរស់នៅសុខសាន្តត្រាន បំរើមាតុប្រទេស បម្រើប្រជាជន និងរួមដំណើរជាមួយប្រជាជនកសាងរដ្ឋធានីអារិយ្យធម៌ និង ​ទំនើប​។​ ​តាងនាមសមាគមសាសនាប្រូតេស្តង់ហាណូយ ប៉ាស្ទ័រ Bui Quoc Phong បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា​និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុង ក្នុងឱកាសនៃព្រឹត្តិការណ៍នេះ។ ទន្ទឹមជាមួយគ្នានោះ​ ប៉ាស្ទ័រក៏បានអះអាងថា សហគមប្រូតេស្តង់សាមគ្គីគ្នាជានិច្ច បំរើព្រះ បំរើមាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង ហូជីមិញ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន បានអញ្ជើញដាក់ផ្កា និងអុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ជិន ភូ...។

Top