• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃឱ្យកាន់តែខ្លាំងក្លាថែមទៀត

នារសៀលថ្ងៃទី ៣០ ខែសីហា ពីទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភាថៃ លោក Chuan Leekpai។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដឹអូ ជាមួយប្រធានរដ្ឋសភាថៃ Chuan Leekpai  (រូបថត៖ VOV)


ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យភាគីថៃ បន្តគាំទ្រវៀតណាមដើម្បីបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ និងមានបំណងចង់ឲ្យភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាសហការគ្នាក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍និងការចែកចាយដោយយុត្តិធម៌នូវវ៉ាក់សាំង ថ្នាំនិងឧបករណ៍សម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ជាពិសេស បន្តបង្កើតលក្ខណៈងាយស្រួលអំពីបែបបទ ដើម្បីវៀតណាមអាចទាក់ទងផ្ទាល់ និងនាំចូលវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃ។

ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពថា ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃឱ្យកាន់តែខ្លាំងក្លាថែមទៀត ភាគីទាំងពីរគួរតែរក្សាទំនាក់ទំនងកម្រិតខ្ពស់និងគ្រាប់កម្រិត ជាពិសេសតាមរយៈយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។ ភាគីទាំងពីរបន្តបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មវិនិយោគនិងធ្វើអាជីវកម្មក្នុងពេលឆាប់ៗខាងមុខនេះ ដែលនាំឱ្យពាណិជ្ជកម្មទ្វេភាគីសម្រេចបានគោលដៅ ២៥ ពាន់លានដុល្លារក្នុងទិសដៅមានតុល្យភាពជាងមុន និងបង្កើនប្រសិទ្ធភាពវិនិយោគ។ (នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មវៀតណាម-ថៃកើនដល់ប្រមាណ ២០ ពាន់លានដុល្លារ)។

ទិដ្ឋភាពនៃជំនួបពិភាក្សារវាងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និង  ប្រធានរដ្ឋសភាថៃ លោក Chuan Leekpai (រូបថត៖ VOV)


ចំណែកឯប្រធានរដ្ឋសភាថៃ លោក Chuan Leekpai បានគាំទ្រមតិរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អំពីទំនាក់ទំនងពហុភាគី ក្នុងនោះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់តំបន់។ ប្រធានរដ្ឋសភាថៃបានបញ្ជាក់ថា ជាប្រទេសជិតខាងទាំងពីរថៃនិងវៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ខិតខំប្រឹងប្រែងកាត់បន្ថយឧបសគ្គនិងធ្វើឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top