"វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងទិន្នន័យត្រូវតែក្លាយ ជាកម្លាំងចលករគន្លឹះ។ នាំយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធ្វើជាស្នូលនៃផលិតកម្ម កសិកម្ម ចាប់ពីពូជដំណាំ សត្វចិញ្ចឹម ជីវបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម រហូតដល់ការតាម ដានប្រភព ឡូជីស្ទីក និងពាណិជ្ជកម្មឌីជីថល។ លើកទឹកចិត្តគំរូ "អ្នកវិទ្យាសាស្ត្រ - សហគ្រាស - សហករណ៍ - កសិករ" ចូលរួមក្នុងខ្សែសង្វាក់តម្លៃជាមួយគ្នា”។
លោកអគ្គលេខាបក្សបានតម្រូវឲ្យវិស័យកសិកម្មសម្របខ្លួនដោយម្ចាស់ការ ទៅ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long តំបន់បែក ខាងជើងភូមិភាគកណ្តាល តំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រ។ ជាមួយគ្នានេះ ចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ តាមទិសដៅអេកូឡូស៊ី - តម្លៃ បន្ថែមខ្ពស់។ កសាងម៉ាកយីហោជាតិ ពង្រីកទីផ្សារ ចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែ សង្វាក់តម្លៃកសិកម្មពិភពលោក និងទីផ្សារពិភពលោក៕







