លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ dangcongsan.vn)
នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃផ្នែកកសិកម្ម និងបរិស្ថាន (១៩៤៥ - ២០២៥) លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យផ្នែកកសិកម្ម និងបរិស្ថាន ទាំងមូល បន្តផ្លាស់ប្ដូរផ្នត់គំនិត ធ្វើសកម្មភាពកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាព និង ធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ របស់បក្សស្តីពីកសិកម្ម កសិករ និងជនបទ ការគ្រប់គ្រងធនធាន ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ចូលទៅក្នុងប្រព័ន្ធច្បាប់ឲ្យបានគ្រប់គ្រាន់៖ "វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងទិន្នន័យត្រូវតែក្លាយ ជាកម្លាំងចលករគន្លឹះ។ នាំយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធ្វើជាស្នូលនៃផលិតកម្ម កសិកម្ម ចាប់ពីពូជដំណាំ សត្វចិញ្ចឹម ជីវបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម រហូតដល់ការតាម ដានប្រភព ឡូជីស្ទីក និងពាណិជ្ជកម្មឌីជីថល។ លើកទឹកចិត្តគំរូ "អ្នកវិទ្យាសាស្ត្រ - សហគ្រាស - សហករណ៍ - កសិករ" ចូលរួមក្នុងខ្សែសង្វាក់តម្លៃជាមួយគ្នា”។
លោកអគ្គលេខាបក្សបានតម្រូវឲ្យវិស័យកសិកម្មសម្របខ្លួនដោយម្ចាស់ការ ទៅ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long តំបន់បែក ខាងជើងភូមិភាគកណ្តាល តំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រ។ ជាមួយគ្នានេះ ចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ តាមទិសដៅអេកូឡូស៊ី - តម្លៃ បន្ថែមខ្ពស់។ កសាងម៉ាកយីហោជាតិ ពង្រីកទីផ្សារ ចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែ សង្វាក់តម្លៃកសិកម្មពិភពលោក និងទីផ្សារពិភពលោក៕