• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VSE 2026៖ លើកកម្ពស់ឋានៈនៃ​ឧស្សាហកម្មវៀតណាម

ការតាំងពិព័រណ៍រោងចក្រឆ្លាតវៃវៀតណាម ឆ្នាំ ២០២៦ – VSE ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៦ ខែមិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតសៃហ្គន (SECC) គ្នុងទីក្រុងហូជីមិញ។

គណៈកម្មការរៀបចំផ្តល់ព័ត៌មានអំពីកម្មវិធីតាំងពិព័រណ៍។

ពិព័រណ៍ VSE ២០២៦ ដោយមានស្តង់ទំនិញចំនួន ៥០០ មិនត្រឹមតែជាកន្លែងតាំងពិព័រណ៍មនុស្សយន្តនិងប្រព័ន្ធស្វ័យប្រវត្តិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រមូលផ្តុំនូវបច្ចេកវិទ្យាស្នូលដូចជា បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតឧស្សាហកម្ម (IIoT) និងទិន្នន័យធំ ផងដែរ។ ទាំងនេះ បានបង្កើតជាប្រព័ន្ធអេកូឡូស៊ីពេញលេញ ជួយអ្នកផលិតទទួលបានយ៉ាងគ្រប់គ្រាន់ ចាប់ពីគ្រឿងបន្លាស់មេកានិចរហូតដល់ដំណោះស្រាយប្រតិបត្តិការរោងចក្រឆ្លាតវៃ។

ក្រៅពីសកម្មភាពតាំងពិព័រណ៍ បានប្រព្រឹត្តទៅវគ្គតភ្ជាប់សហគ្រាស (B2B) ឆ្លងដែន ជាង ៥០០ ជាស្ពានដើម្បីនាំយកផលិតផលវៀតណាមទៅកាន់សាជីវកម្មពហុជាតិ។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង ១៤.០០០ នាក់មកពី ៣០ ប្រទេស ដែលបញ្ជាក់ពីឋានៈរបស់ វៀតណាមនៅលើផែនទីឧស្សាហកម្មពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នៅវេលាម៉ោង ១០:០០ ព្រឹកថ្ងៃទី ១៤ ខែមេសា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។

Top