• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នៅវេលាម៉ោង ១០:០០ ព្រឹកថ្ងៃទី ១៤ ខែមេសា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។

ពិធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង (រូបថត៖ VNA)

អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយារួមជាមួយ គណៈប្រតិភូជាន់ខ្ពស់ វៀតណាមនៅអាកាសយានដ្ឋានប៉េកាំង មានវត្តមានលេខាគណៈកម្មាធិការបក្សក្រុងប៉េកាំង លោកស្រី យីន លី, ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោកស្រី លីវ ហៃយីង, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ហ្វាម ថាញ់ ប៊ិញ រួមជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតនិងនិស្សិតវៀតណាមជាច្រើននាក់ដែលរស់នៅ និងសិក្សានៅប្រទេសចិន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជួបពិភាក្សាកម្រិតខ្ពស់ដ៏សំខាន់ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយចំនួនទៀត ដើម្បីពិភាក្សាអំពីវិធីសាស្រ្ត និងទិសដៅសំខាន់ៗ សំដៅនាំទំនាក់ទំនងទ្វេភាគីទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលមានស្ថិរភាព ប្រកបដោយចីរភាព។

ពិធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា នៅប្រទេសចិន (រូបថត៖ VNA)

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់ប្រមុខបក្សនិងរដ្ឋវៀតណាម ជាឱកាសសម្រាប់ភាគីទាំងពីរ ចូលរួមក្នុងការផ្លាស់ប្តូរព័ត៌មានស៊ីជម្រៅនិងជាក់ស្តែង ក្នុងលក្ខណៈស្មោះត្រង់និងបើកចំហរ លើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា និងដើម្បីពង្រឹងការសម្របសម្រួលក្នុងយន្តការពហុភាគី ដោះស្រាយបញ្ហា ដែលនៅ សេសសល់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

តាម vovworld.vn/km-KH

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top