ព័ត៌មាន និស្សិតឡាវនិងកម្ពុជា ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីយ៉ាងកក់ក្តៅនៅទីក្រុងហូជីមិញ 14/04/2026 នាយប់ថ្ងៃទី១៣ ខែមេសា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីជួបបប្រាស្រ័យនិស្សិតឡាវនិងកម្ពុជា ដែលកំពុងសិក្សានៅទីនោះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៦ របស់ឡាវនិងកម្ពុជា ថ្នាក់ដឹកនាំទីក្រុងហូជីមិញថតរូបជាមួយនិស្សិតអន្តរជាតិ (រូបថត៖ VNA)ថ្លែងនៅក្នុងពិធីនេះ លោក ង្វៀន ម៉ាញ គឿង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានជូនពរឆ្នាំថ្មីឲ្យជួបតែសេចក្តីសុខ និងសុភមង្គល ដល់និស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅក្នុងទីក្រុង។ ដោយសម្តែងក្តីសង្ឃឹមថា និស្សិតឡាវ និងកម្ពុជា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ជាស្ពាន រួមចំណែកដល់ការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងបី ដោយហេតុនេះរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជា។លោក ជូ ឌិញ ខាំ មិញ ជានិស្សិតឡាវ ដែលកំពុងសិក្សាឆ្នាំទីពីរ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) បានចែករំលែកថា លោកមានអារម្មណ៍កក់ក្តៅពេលបានទទួលការយកចិត្តទុកដាក់ពីទីក្រុង ដែលបានជួយកាត់បន្ថយការនឹកផ្ទះរបស់លោក។“ក្នុងនាមជាយុវជនម្នាក់ ខ្ញុំបានចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរបស់ខ្ញុំរួមជាមួយនិស្សិតវៀតណាម ឡាវ និងកម្ពុជា ដើម្បីបង្កើតសកម្មភាពដ៏មានអត្ថន័យ ដែលមានគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ប្រទេសឡាវដល់មនុស្សកាន់តែច្រើន”។ នេះបើយោងតាមប្រសាសន៍របស់លោកលោក ជូ ឌិញ ខាំ មិញ៕ តាម vovworld.vn/km-KH Tags:ទីក្រុងហូជីមិញ និស្សិតឡាវ និស្សិតកម្ពុជា សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ

នាយប់ថ្ងៃទី១៣ ខែមេសា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីជួបបប្រាស្រ័យនិស្សិតឡាវនិងកម្ពុជា ដែលកំពុងសិក្សានៅទីនោះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៦ របស់ឡាវនិងកម្ពុជា ថ្នាក់ដឹកនាំទីក្រុងហូជីមិញថតរូបជាមួយនិស្សិតអន្តរជាតិ (រូបថត៖ VNA)ថ្លែងនៅក្នុងពិធីនេះ លោក ង្វៀន ម៉ាញ គឿង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានជូនពរឆ្នាំថ្មីឲ្យជួបតែសេចក្តីសុខ និងសុភមង្គល ដល់និស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅក្នុងទីក្រុង។ ដោយសម្តែងក្តីសង្ឃឹមថា និស្សិតឡាវ និងកម្ពុជា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ជាស្ពាន រួមចំណែកដល់ការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងបី ដោយហេតុនេះរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជា។លោក ជូ ឌិញ ខាំ មិញ ជានិស្សិតឡាវ ដែលកំពុងសិក្សាឆ្នាំទីពីរ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) បានចែករំលែកថា លោកមានអារម្មណ៍កក់ក្តៅពេលបានទទួលការយកចិត្តទុកដាក់ពីទីក្រុង ដែលបានជួយកាត់បន្ថយការនឹកផ្ទះរបស់លោក។“ក្នុងនាមជាយុវជនម្នាក់ ខ្ញុំបានចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរបស់ខ្ញុំរួមជាមួយនិស្សិតវៀតណាម ឡាវ និងកម្ពុជា ដើម្បីបង្កើតសកម្មភាពដ៏មានអត្ថន័យ ដែលមានគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ប្រទេសឡាវដល់មនុស្សកាន់តែច្រើន”។ នេះបើយោងតាមប្រសាសន៍របស់លោកលោក ជូ ឌិញ ខាំ មិញ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម14/04/2026ព័ត៌មាននៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។ ពង្រីកប្រពៃណីមិត្តភាពវៀតណាម-ចិន លើកកម្ពស់ការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី14/04/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala14/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី14/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន14/04/2026ព័ត៌មានដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទបញ្ចប់ប្រកបដោយជោគជ័យ13/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីស្លូវ៉ាគី13/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត