• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។
អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក Do Tien Sy នៅក្នុងកម្មវិធី (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Trinh Van Quyet ប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហោស្រពផ្សាយសំឡេងឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វិស័យផ្សាយសំឡេង វៀតណាមចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកក៏បានស្នើឱ្យវិស័យផ្សាយសំឡេង បន្តច្នៃប្រឌិតយ៉ាងខ្លាំង លើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់ខ្លួន និងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយទំនើបដោយបត់បែន។

ទិដ្ឋភាពនៃពិធីបើកកម្មវិធីសិល្បៈ (រូបថត៖ VOV)

ក្នុងពេលជាមួយគ្នានោះ លោក Quan Minh Cuong លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានសង្កត់ធ្ងន់ថា រលកវិទ្យុបាននាំយកដង្ហើមនៃជីវភាពប្រចាំថ្ងៃ នៃការដ្ឋានសំណង់ នៃកំពង់ផែ និងសេចក្តីប្រាថ្នាទៅកាន់គ្រប់ផ្ទះ និងភូមិ ដោយរួមចំណែកដល់ការបំផុសគំនិតទំនុកចិត្ត និងផ្សព្វផ្សាយតម្លៃវិជ្ជមាននៅក្នុងសង្គម។

រីឯខ្លួនវិញ អគ្គនាយកនៃវិទ្យុវៀតណាម លោក Do Tien Sy បានថ្លែងថា ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងលក្លានេះនៅក្នុងវិស័យសារព័ត៌មាន មហោស្រពលើកនេះ ដែលមានការចូលរួមផតខាសជិត ១០០ បានបញ្ជាក់ពីសមត្ថភាពទាក់ទាញទ្សនិកជននៅទូទាំងវេទិកាទាំងអស់ ហើយបានក្លាយជាប្រភេទសំខាន់មួយនៅក្នុងមហោស្រព ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យផ្សព្វផ្សាយសំឡេងវៀតណាមក្នុងការសម្របខ្លួន ច្នៃប្រឌិត និងធ្វើសមាហរណកម្មយ៉ាងសកម្ម។

រួមជាមួយនឹងពិធីបើកមហោស្រពផ្សាយសំឡេង គឺជាកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី"។ កម្មវិធីនេះត្រូវបានរៀបចំជាបីជំពូក៖ សំឡេងនៃប្រភពដើម សំឡេងនៃបេតិកភណ្ឌ និងសំឡេងនៃយុគសម័យថ្មី ដែលបង្កើតជាពិធីបុណ្យតន្ត្រីដ៏អស្ចារ្យ៕

តាម​ vovworld.vn/km-KH

ឡឹមដុង – ភ្នំពេញ៖ ស្ពានថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា

ឡឹមដុង – ភ្នំពេញ៖ ស្ពានថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា

ក្នុងបរិយាកាសរីករាយអំណរចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែមេសា នៅរាជធានីភ្នំពេញ ខេត្តឡឹមដុង បានរៀបចំសន្និសីទជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគខេត្តឡឹមដុង ឆ្នាំ២០២៦។

Top