ព័ត៌មាន វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការថាមពលជាមួយសហគ្រាសអាមេរិក 11/03/2026 កាលពីថ្ងៃទី ១០ ខែមីនា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន GE Vernova (សហរដ្ឋអាមេរិក) បានរៀបចំវេទិកា “ថាមពលស្ថាបនាការផ្លាស់ប្តូរ”។ ទិដ្ឋភាពនៃវេទិកា។ រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថ្លែងនៅក្នុងវេទិកានេះ រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធសូន្យត្រឹមឆ្នាំ២០៥០ វៀតណាមត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូអន្តរជាតិ ជាពិសេសបណ្ដាសហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាថាមពលឈានមុខគេលើពិភពលោក។រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung ថ្លែងនៅវេទិកា។ រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម“ក្នុងនាមជាទីភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងវិស័យថាមពល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមមានការយកចិត្តទុកដាក់និងត្រៀមខ្លួនជានិច្ច ដើម្បីអមដំណើរសហគ្រាសអន្តរជាតិក្នុងការអភិវឌ្ឍប្រព័ន្ធថាមពលរបស់វៀតណាម។ នាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តធ្វើសេនាធិការដល់អាជ្ញាធរមានសមត្ថកិច្ចអំពីការសុក្រិតច្រករបៀងផ្លូវច្បាប់ ការកែលម្អបរិយាកាសវិនិយោគ និងការជំរុញយន្តការសហប្រតិបត្តិការ សំដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសឱ្យចូលរួមកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍគម្រោងថាមពលនៅវៀតណាម”។ក្នុងពេលជាមួយគ្នានោះ លោក Roger Martella អគ្គនាយកប្រតិបត្តិសកលរបស់ GE Vernova បានសង្កត់ធ្ងន់ថា៖“យើងជានិច្ចកាលកំណត់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសារសំខាន់ យុទ្ធសាស្ត្របំផុតនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ថាមពល និងការកាត់បន្ថយកាបូន។ ចាប់តាំងពីពេលដែលយើងបានពិភាក្សាអំពីយុទ្ធសាស្ត្រអាជីវកម្មកាលពីបួនឆ្នាំមុន យើងបានកំណត់ប្រទេសវៀតណាមជាគោលដៅនិងជាដៃគូអភិវឌ្ឍន៍មួយរបស់យើងនៅលើដំណើរនេះ។ ពីព្រោះ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាតុល្យភាពតម្រូវការថាមពលរបស់ខ្លួន ពីនោះនាំមកនូវការអភិវឌ្ឍដល់ប្រជាជនជាទូទៅ។ ក្នុងពេលជាមួយគ្នានោះ ប្រទេសវៀតណាមនៅតែសន្យាឆ្ពោះទៅរកការកាត់បន្ថយកាបូន ហើយគំរូប្រតិបត្តិការនេះគឺស្របនឹងបេសកកម្ម និងចក្ខុវិស័យរបស់ GE Vernova”៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម Tags:ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ មGE Vernova កាត់បន្ថយកាបូន

កាលពីថ្ងៃទី ១០ ខែមីនា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន GE Vernova (សហរដ្ឋអាមេរិក) បានរៀបចំវេទិកា “ថាមពលស្ថាបនាការផ្លាស់ប្តូរ”។ ទិដ្ឋភាពនៃវេទិកា។ រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថ្លែងនៅក្នុងវេទិកានេះ រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធសូន្យត្រឹមឆ្នាំ២០៥០ វៀតណាមត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូអន្តរជាតិ ជាពិសេសបណ្ដាសហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាថាមពលឈានមុខគេលើពិភពលោក។រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung ថ្លែងនៅវេទិកា។ រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម“ក្នុងនាមជាទីភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងវិស័យថាមពល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមមានការយកចិត្តទុកដាក់និងត្រៀមខ្លួនជានិច្ច ដើម្បីអមដំណើរសហគ្រាសអន្តរជាតិក្នុងការអភិវឌ្ឍប្រព័ន្ធថាមពលរបស់វៀតណាម។ នាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តធ្វើសេនាធិការដល់អាជ្ញាធរមានសមត្ថកិច្ចអំពីការសុក្រិតច្រករបៀងផ្លូវច្បាប់ ការកែលម្អបរិយាកាសវិនិយោគ និងការជំរុញយន្តការសហប្រតិបត្តិការ សំដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសឱ្យចូលរួមកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍគម្រោងថាមពលនៅវៀតណាម”។ក្នុងពេលជាមួយគ្នានោះ លោក Roger Martella អគ្គនាយកប្រតិបត្តិសកលរបស់ GE Vernova បានសង្កត់ធ្ងន់ថា៖“យើងជានិច្ចកាលកំណត់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសារសំខាន់ យុទ្ធសាស្ត្របំផុតនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ថាមពល និងការកាត់បន្ថយកាបូន។ ចាប់តាំងពីពេលដែលយើងបានពិភាក្សាអំពីយុទ្ធសាស្ត្រអាជីវកម្មកាលពីបួនឆ្នាំមុន យើងបានកំណត់ប្រទេសវៀតណាមជាគោលដៅនិងជាដៃគូអភិវឌ្ឍន៍មួយរបស់យើងនៅលើដំណើរនេះ។ ពីព្រោះ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាតុល្យភាពតម្រូវការថាមពលរបស់ខ្លួន ពីនោះនាំមកនូវការអភិវឌ្ឍដល់ប្រជាជនជាទូទៅ។ ក្នុងពេលជាមួយគ្នានោះ ប្រទេសវៀតណាមនៅតែសន្យាឆ្ពោះទៅរកការកាត់បន្ថយកាបូន ហើយគំរូប្រតិបត្តិការនេះគឺស្របនឹងបេសកកម្ម និងចក្ខុវិស័យរបស់ GE Vernova”៕
អត្ថបទផ្សេងទៀត អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ11/03/2026ព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ VSE 2026៖ លើកកម្ពស់ឋានៈនៃឧស្សាហកម្មវៀតណាម11/03/2026ព័ត៌មានទីក្រុងហូជីមិញនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI11/03/2026ព័ត៌មានវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNDP និង WHO ក្នុងការកែលម្អគុណភាពខ្យល់11/03/2026ព័ត៌មានកៀរគរនិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់”11/03/2026ព័ត៌មានវិបត្តិមជ្ឈិមបូព៌ា៖ IEA ស្នើឱ្យបញ្ចេញប្រេងបម្រុងខ្ពស់កំណត់ត្រា ដើម្បីធ្វើឱ្យតម្លៃធ្លាក់ចុះ11/03/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមបំផុសចលនាសន្សំសំចៃថាមពល11/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត