ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋមន្ត្រី និងប្រធានផ្នែកនានា ដឹកនាំការត្រួតពិនិត្យដោយផ្ទាល់ ហើយត្រូវចេញឯកសារឲ្យបានឆាប់ ពាក់ព័ន្ធនឹងការ ធ្វើវិមជ្ឈការ ការចាត់តាំងសិទ្ធិអំណាច សមត្ថកិច្ច ដើម្បីធានាថាអាជ្ញាធរមូលដ្ឋាន ២ កម្រិត ដំណើរការដោយរលូន គ្មានចន្លោះប្រហោងផ្លូវច្បាប់ ឬការត្រួតស៊ីគ្នានោះឡើយ។
“ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ មាន ១០០% នៃនីតិវិធីរដ្ឋបាលក្រោម សមត្ថកិច្ចរបស់ក្រសួង ផ្នែក និងមូលដ្ឋាន ត្រូវបានធ្វើសមកាលកម្ម និងបង្រួបបង្រួម លើប្រព័ន្ធដោះស្រាយនីតិវិធីរដ្ឋបាលថ្នាក់ក្រសួង និងថ្នាក់ខេត្ត។ ១០០% នៃមូលដ្ឋាន បញ្ចប់ការជ្រើសរើស ការកំណត់រចនាសម្ព័ន្ធ ការតភ្ជាប់ និងការរួមបញ្ចូលប្រព័ន្ធដោះ ស្រាយនីតិវិធីរដ្ឋបាលថ្នាក់ក្រសួង និងថ្នាក់ខេត្តជាមួយនឹងវិបផតថលសេវាសាធារណៈ ជាតិ។ ១០០% នៃក្រសួង ផ្នែក និងមូលដ្ឋាន លើកកំពស់ប្រព័ន្ធព័ត៌មានបម្រើប្រតិបត្តិ ការ និងការដឹកនាំគ្រប់គ្រង ដើម្បីបំពេញតម្រូវការនៃការរៀបចំអង្គភាពរដ្ឋបាល និងការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត”។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រី ប្រធានផ្នែក និងប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ដឹកនាំការបំពេញការងារតាមមុខងារ ភារកិច្ច និងវឌ្ឍនភាព ដើម្បីនៅថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នឹងប្រារព្ធទិវាបុណ្យប្រកាសជាផ្លូវការនូវសេចក្តីសម្រេច ដាក់ឲ្យដំណើរការនូវក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់វៀតណាម តាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត លើទូទាំងប្រទេស ហើយនឹងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥៕