• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីបញ្ឈប់ការចូលរួមបណ្តាកិច្ចព្រមព្រៀងរបស់ក្រុមប្រឹក្សាអឺរ៉ុប

យោងតាមព័ត៌មានថ្មីបំផុតដែលបានប្រកាសនៅលើច្រកទ្វារព័ត៌មានច្បាប់របស់រុស្ស៊ី នាយករដ្ឋមន្រ្តីរុស្ស៊ីទើបបានចុះហត្ថលេខាលើឯកសារស្តីពីការបញ្ឈប់ការចូលរួមរបស់រុស្ស៊ី ក្នុងកិច្ចព្រមព្រៀងចំនួន ៨ របស់ក្រុមប្រឹក្សាអឺរ៉ុប។

យោងតាមឯកសារនេះ រុស្ស៊ីនឹងដកខ្លួនចេញពីក្រុមសហប្រតិបតិ្តការអន្តរជាតិផ្នែកគ្រឿងញៀន និងចំណុះ ("ក្រុម Pompidou" - ឈ្មោះចាស់នៃក្រុមសហការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាសគ្រឿងញៀន និងជួញដូរខុសច្បាប់) មូលនិធិអឺរ៉ុបសម្រាប់ជួយឧបត្ថម្ភការផលិត និងចែកចាយភាពយន្តរួមគ្នា និងសោតទស្សន៍ "Eurimage" និងវិទ្យុសង្កេតការណ៍អឺរ៉ុប។ ការចូលរួមក្នុងកិច្ចព្រមព្រៀងមួយផ្នែកឆ្នាំ ១៩៩០ ដោយបង្កើតគណៈកម្មាធិការអឺរ៉ុបស្តីពីប្រជាធិបតេយ្យភាពតាមរយៈច្បាប់ និងកិច្ចព្រមព្រៀងបើកមួយផ្នែក នៃក្រុមប្រឹក្សាអឺរ៉ុបស្តីពីការព្យាករណ៍ ទប់ស្កាត់ និងផ្គត់ផ្គង់ជំនួយក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបច្ចេកវិទ្យាក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រៅពីនោះ រុស្ស៊ីក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយចំនួនអំពីកីឡា វិថីវប្បធម៌ និងវិមានសង្កេតការណ៍និងបង្រៀនប្រវត្តិសាស្ត្រនៅអឺរ៉ុប។

មុននោះ រុស្ស៊ីបានដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុបនាខែមីនា ក្រោយរយៈពេល២៦ឆ្នាំជាសមាជិក។ ក្រសួងការបរទេសរុស្ស៊ីបានពន្យល់ថា សេចក្តីសម្រេចដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុបគឺដោយសារតែការប្រើប្រាសហួសកំរិត នូវ “ភាគច្រើនដាច់ខាត” នៃបណ្តាប្រទេស EU និង NATO ក្នុងគណៈកម្មាធិការរដ្ឋមន្រ្តីនៃក្រុមប្រឹក្សាអឺរ៉ុប ដែលបានក្លាយជា "សីមាបំផ្លាញ" របស់អង្គការនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top