• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងទំនាក់ទំនងនយោបាយពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានទទួលជួបសម្តែងការគួរសមជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសគុយបា លោក Gerardo Peñalver Portal ដែលកំពុងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងរៀបចំសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៧ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
  រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានទទួលជួបសម្តែងការគួរសមជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសគុយបា លោក Gerardo Peñalver Portal។ (រូបថត៖ Tuan Anh)  

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពថា ក្រសួងការបរទេសទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធនាពេលខាងមុខ ដើម្បីរៀបចំសកម្មភាពផ្លាស់ប្តូរនយោបាយ និងទំនាក់ទំនងជាន់ខ្ពស់ ដំណាក់កាល ២០២២-២០២៣; រក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ; ខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងវៀតណាម និងគុយបា។

រដ្ឋមន្ត្រីលោក Bui Thanh Son បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួល ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់ ក៏ដូចជារវាងក្រសួង/ស្ថាប័ន និងអាជីវកម្ម ដោយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី; ហើយបានស្នើឲ្យភាគីគុយបា យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមធ្វើអាជីវកម្ម និងវិនិយោគនៅគុយបា។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសគុយបា លោក Gerardo Peñalver Portal បានសំដែងថា គុយបាជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម; ហើយបានថ្លែងអំណរគុណចំពោះចំណង់សាមគ្គីភាពនិងការគាំទ្រដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែផ្តល់ឱ្យគុយបា ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top