• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ២៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - អាមេរិក៖ បំផ្លាញចោល “ផ្ទាំងថ្ម” នៅក្នុងទំនាក់ទំនងវៀតណាម - អាមេរិក


 ទិដ្ឋភាពនៃពិធីចាប់ផ្តើមខួប ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក)
 

ក្នុង​ឱកាសអបអរសាទរខួបលើកទី ២៥ឆ្នាំ នៃទំនាក់ទំនង វៀតណាម - អាមេរិក (១៩៩៥-២០២០) លោក​ឯក​អគ្គរដ្ឋ​ទូត Le Van Bang អតីត អនុរដ្ឋមន្រ្តី ការបរទេសបានចែករំលែកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ពីពេល​ដែល​ប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញ។
 
ក្នុងរយៈពេល ៩​ ឆ្នាំធ្វើការនៅសហរដ្ឋអាមេរិកក្នុងនាមជាប្រធានការិយាល័យទំនាក់ទំនង ភារធាវី និងជា​ឯកអគ្គ​រដ្ឋ​ទូតដើមដំបូងនៅសហរដ្ឋអាមេរិក (អាណត្តិ ១៩៩៥-២០០០) ឯកអគ្គរដ្ឋទូត លោក Le Van Bang គឺជាអ្នក​ដែលបានឃើញផ្ទាល់ភ្នែកនូវដំណើរការចរចាធ្វើឱ្យមានប្រក្រតីភាពក្នុងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋ​អាមេរិក។ ក្នុងឱកាសអបអរសាទរខួបលើកទី ២៥ ឆ្នាំ នៃទំនាក់ទំនងវៀតណាម - អាមេរិក (១៩៩៥ -២០២០) លោកឯកអគ្គរដ្ឋទូត Le Van Bang អតីតអនុរដ្ឋមន្រ្តី ការបរទេស​បាន​ចែក​រំលែក​នូវ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ ចាប់ពីពេលដែលប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញ។
 
ធ្វើការវាយ​តម្លៃអំពីការអភិវឌ្ឍក្នុងទំនាក់ទំនងវៀតណាម - អាមេរិកនាពេលបច្ចុប្បន្ននេះ បើប្រៀបធៀបនឹង ២៥ ឆ្នាំកន្លង​មក ឯកអគ្គរដ្ឋទូតលោក Le Van Bang បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងវៀតណាម - អាមេរិកនា​ពេល​បច្ចុប្បន្ន បើប្រៀបធៀបទៅនឹងអតីតកាល ២៥ ឆ្នាំ គឺ “ខុសគ្នាដូចមេឃនិងដី”។ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មី​ៗនេះ​ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋអាមេរិកមានការអភិវឌ្ឍដោយឥតឈប់ឈរ វៀត​ណាម​បានឆ្លងកាត់អតិរេកពាណិជ្ជកម្មជាបន្តបន្ទាប់ ហើយសហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជាទីផ្សារ​នាំចេញ​ធំបំផុត​របស់​វៀតណាម។
 
យ៉ាងណា​មិញ លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថា នៅពេលអនាគត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​មានការ​រីកចម្រើនយ៉ាងល្អប្រសើរជាង។  ទន្ទឹមជាមួយនឹងកិច្ច​សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសទាំងពីរកំពុងចែករំលែកនូវគោល​ដៅសន្តិភាព​ស្ថិរភាព​និង​ការ​អភិវឌ្ឍ​នៅអាស៊ីអាគ្នេយ៍​និយាយ ដោយឡែកនិងពិភពលោកទាំងមូលនិយាយរួម។
 
ដូចគ្នានេះដែរ សហរដ្ឋ​អាមេរិកចង់ចូលរួមជាមួយ វៀតណាមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងសណ្តាប់ ធ្នាប់នៅអាស៊ី​អាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិក។ ហេតុដូច្នេះ ទំនាក់ទំនងរវាងវៀតណាម​និង​អាមេរិក​នឹង​បន្តអភិវឌ្ឍន៍​ទៅមុខទៀត​ជាពុំខាន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។

Top