• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមបន្តពង្រឹងការកែទម្រង់បែបបទរដ្ឋបាល


 រដ្ឋាភិបាលវៀតណាមបន្តពង្រឹងការកែទម្រង់បែបបទរដ្ឋបាល

នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅ​ទីក្រុងហាណូយ នាយ​ករដ្ឋមន្រ្តីវៀតណាម លោ​ក Nguyen Xuan Phuc បាន​ជូប​ធ្វើការជាមួយ នា​យកដ្ឋានត្រួតពិនិត្យបែបប​ទរដ្ឋបាល (ចំណុះខទ្ធ​កាល័យរដ្ឋាភិបាល) និង​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ កែទម្រង់បែប​បទរដ្ឋបាល។ នៅទីនេះ ​លោក Nguyen Xua​n Phuc បាន​សង្កត់​ធ្ងន់ លើកិច្ច​ការ​កែទម្រង់​បែប​បទ​រដ្ឋបាលនិយាយរួម ពោ​លគឺបែបបទ​រដ្ឋបាល​កំពុ​ងជាប​ញ្ហាបន្ទាន់ ហើយ​គម្បី​ប្រមូល​ផ្ដុំដោះ​ស្រាយ​ថែម​ទៀត​។ តាមនោះ តួនាទីរបស់​ក្រុមប្រឹក្សាពិគ្រោះយោបល់ជា​តិ គឺត្រូវលើកសំណើ​ល្អថែ​ម​ទៀត ដោះស្រាយតម្រូ​វការរបស់ប្រជាជន និង​សហគ្រាសជាបន្ទាន់។ លោក​នាយក​រដ្ឋមន្ត្រី បានឲ្យដឹង​ថា​មូលហេតុ​ដែលធ្វើ​ឲ្យកំណើនយឺត​យ៉ាវ គឺជាបែបបទវិនិយោគ​ និងការរំដោះទុន។ ដូច្នេះ​ការកែទ​ម្រង់បែបបទរដ្ឋ​បាល បម្រើកំណើន​សេដ្ឋកិច្ចជា​ភារកិច្ច សំខា​ន់នា​បច្ចុប្បន្ន៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top