• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនឹងអនុម័តលើការតែងតាំងបុគ្គលិកនៅថ្ងៃទី២៤ ខែមិថុនា

នារសៀលថ្ងៃនេះ (២២ ខែមិថុនា) នៅវិមានរដ្ឋសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ បណ្តាសមាជិកសភាបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃសម័យប្រជុំ។
សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ ។ (រូបថត៖ quochoi.vn)

តាមនោះ រដ្ឋសភាបានបំពេញបន្ថែមនូវខ្លឹមសារអនុម័តលើការតែងតាំងចៅក្រមតុលាការកំពូលប្រជាជនចូលក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី ៥ ទន្ទឹមនឹងនោះ កែសម្រួលរបៀបវារៈនៃសម័យប្រជុំ។ ការពិចារណាលើការងារបុគ្គលិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃសម័យប្រជុំ។

មុននោះ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតក្រុមឃ្លាំមើលើប្រធានបទ ការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការគ្រប់គ្រងទីផ្សារអចលនទ្រព្យ និងការអភិវឌ្ឍលំនៅដ្ឋានសង្គមចាប់ពីឆ្នាំ ២០១៥ ដល់ចុងឆ្នាំ ២០២៣”; សេចក្តីសម្រេចចិត្តស្តីពីការបែងចែកដើមទុននៃកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; បែងចែក និងកែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដែលប្រើប្រាស់ដើមទុនពីថវិកាមជ្ឈិម ឆ្នាំ ២០២១-២០២៥ និងបែងចែកផែនការវិនិយោគដែលមានដើមទុនពីថវិកាមជ្ឈិមឆ្នាំ ២០២៣ នៃកម្មវិធីគោលដៅជាតិ៕  

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top