• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាតាមក្រុមលើគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)

នេះគឺជាសេចក្តីព្រាងច្បាប់ដែលមានការកែសម្រួលយ៉ាងទូលំទូលាយ ដោយមានខ្លឹមសារពិបាក ស្មុគស្មាញ និងជះឥទ្ធិពលយ៉ាងធំធេងលើជីវភាពរស់នៅ របស់ប្រជាជន និងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖  VNA

នាព្រឹកថ្ងៃទី ៩ មិថុនា នៅវិមានរដ្ឋសភា ក្នុងក្របខណ្ឌសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ សមាជិករដ្ឋសភាបានស្តាប់របាយការណ៍ស្តីពីការពន្យល់ ទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីភូមិបាល (ធ្វើវិសោធនកម្ម) របាយ ការណ៍ស្តីពីការពិនិត្យសេចក្តីព្រាងច្បាប់ ហើយបានពិភាក្សាតាមក្រុមលើសេចក្តីព្រាង ច្បាប់នេះ។ នេះគឺជាសេចក្តីព្រាងច្បាប់ដែលមានការកែសម្រួលយ៉ាងទូលំទូលាយ ដោយមានខ្លឹមសារពិបាក ស្មុគស្មាញ និងជះឥទ្ធិពលយ៉ាងធំធេងលើជីវភាពរស់នៅ របស់ប្រជាជន និងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ទាក់ទិននឹងការទទួលយកដីធ្លីវិញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍ជាតិ និងសាធារណៈនោះ មតិជាច្រើនបានចាត់ទុកថា នេះជាបទ ប្បញ្ញត្តិដ៏សំខាន់មួយនៃច្បាប់ភូមិបាល ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសិទ្ធិ និង ផលប្រយោជន៍របស់អ្នកប្រើប្រាស់ដីធ្លី ត្រឹមតែបានអនុវត្តន៍នៅពេលមានបទប្បញ្ញត្តិ ប៉ុណ្ណោះ។ ដូច្នេះ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិចារណាឱ្យបានហ្មត់ចត់ ធានា ការធ្វើស្ថាប័នភាវូបនីយកម្មឱ្យបានគ្រប់គ្រាន់ ជៀសវាងការបកស្រាយផ្សេងៗគ្នា និង បង្កបញ្ហាជំពាក់ជំពិនក្នុងការអនុវត្ត។
ពិភាក្សាអំពីវិធីសាស្ត្រវាយតម្លៃដីធ្លីតាមគោលការណ៍ទីផ្សារ សមាជិករដ្ឋសភាមួយចំនួន បានស្នើឲ្យបំពេញបន្ថែមគោលការណ៍វាយតម្លៃដីធ្លីដើម្បីធានាភាពសុខដុមរវាងផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងវិនិយោគិន។ លើសពីនេះ បទប្បញ្ញត្តិស្តីពីការកសាងបញ្ជីតម្លៃដីធ្លីប្រចាំឆ្នាំ នឹងធានាបាននូវបច្ចុប្បន្នភាពទាន់ពេលវេលាជាមួយនឹងការប្រែប្រួលតម្លៃដីនៅលើទីផ្សារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top