• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋលេខាធិការ​ក្រសួង​​ពាណិជ្ជកម្មអន្តរជាតិអង់គ្លេស​ និងឯកអគ្គរដ្ឋទូតវៀតណាម បានពិភាក្សាលើ​ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

នាថ្ងៃទី ២៦ ខែមករា នៅទីស្នាក់ការក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Hoang Long បានជួបពិភាក្សាការងារជាមួយលោក Lord Gerry Grimstone រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស (DIT) ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី។

ឯកអគ្គរដ្ឋទូត Nguyen Hoang Long ជូនអំណោយដល់លោក Gerry Grimestone រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស។ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស)

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សានិងឯកភាពគ្នាលើអាទិភាពដែលត្រូវលើកកំពស់ក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយផ្តោតសំខាន់លើវិស័យដែលភាគីទាំងពីរមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ ដូចជាពាណិជ្ជកម្មទំនិញ ហិរញ្ញវត្ថុបៃតង ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ការអប់រំ និងទេសចរណ៍។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឲ្យរដ្ឋលេខាធិការ លោក Grimstone ជួយតភ្ជាប់វៀតណាមជាមួយទីភ្នាក់ងារ អង្គការ និងអង្គភាពអាជីវកម្មរបស់អង់គ្លេស ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ដើម្បីជំរុញកាលានុវត្តភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ ពង្រីកប្រៀបខ្លាំងរបស់ភាគីនិមួយៗ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ដោយមានបទពិសោធន៍និងចំណេះដឹងយ៉ាងជ្រាលជ្រៅរបស់រដ្ឋលេខាធិការ Grimstone ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ លោក នឹងមានការរួមចំណែកវិជ្ជមាននិងជាក់ស្តែងជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង UKVFTA ជួយវៀតណាមអនុវត្តការប្តេជ្ញាចិត្តដែលបានដាក់ចេញក្នុងកិច្ចប្ជុំកំពូល COP26 ដែលបានប្រព្រឹត្តិទៅនៅស្កុតឡែន ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។

Top