ទិដ្ឋភាពនៃពិធីបើកមហោស្រពអាវផាយហាណូយ២០១៦
ក្រោមប្រធានបទ “សោភ័ណភាពអាវផាយវៀតណាម” មហោស្រពអាវផាយហាណូយឆ្នាំ២០១៦បានបើកដ៏មហោឡារិកនាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅបរមរាជវាំង Thang Long។ ពិធីនេះបានរៀបចំឡើងសំដៅលើកដំកើងសោភ័ណភាពបែបប្រពៃណី របស់វៀតណាម។ ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅមហោស្រពនេះពោលគឺចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ទស្សនិកជននឹងបានទស្សនាបរិយាកាស ឧទ្ទេសនាមប្រវត្តិសាស្ត្រ របស់អាវផាយ និងការសម្រាំងសំលៀកបំពាក់អាវផាយបុរាណរួមទាំងទស្សនាការតាំង ពិព័រណ៌មួយចំនួន។ ចូលរួមក្នុងមហោស្រពអាវផាយនេះ អ្នករចនាម៉ូដ Duyen Huong បានឲ្យដឹងថា៖
“ខ្ញុំមានឯកសារមួយចំនួនស្តីពីហាណូយក្នុងប៉ុន្មានឆ្នាំ៤០ ដោយរូបភាពគួរឲ្យចាប់អារម្មណ៍ណាស់។ មុនឆ្នាំ១៩៤០-១៩៤៥ សម្លៀកបំពាក់របស់វៀតណាម ភាគច្រើនគឺមានព័ណ៌ខ្មៅ ព័ណ៌ស និងព័ណ៌ត្នោត។ ប៉ុន្តែឥឡូវនេះ ពេលរចនាម៉ូដ ខ្ញុំបានលាយព័ណ៌តាមទសវត្សទី២១”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម